Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាជម្រើសរូបភាព ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១៨ខែសីហា ឆ្នាំ២០១៨! (Photo inside)

18-08-2018 20:28

(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ អតីតអគ្គលេខាធិការអង្គការសហប្រជាតិ (UN) លោក កូហ្វី អាណាន់ ទទួលមរណភាពក្នុងវ័យ៨០ឆ្នាំ។

២៖ លោក Imran Khan ស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មី​ នៃប្រទេសប៉ាគីស្ថាន។

៣៖ អាកាសយានដ្ឋានទីក្រុងម៉ានីល របស់ហ្វីលីពីន បន្តប្រតិបត្តិការដូចធម្មតាវិញ ក្រោយពីមានការពន្យាពេលជើងហោះហើរ បង្ក​ឡើង​ដោយករណីយន្តហោះចុះចតធ្លាក់ផ្លូវ។

៤៖ នាយករដ្ឋមន្ត្រីឥណ្ឌាចុះត្រួតពិនិត្យគ្រោះទឹកជំនន់ ខណៈមនុស្សស្លាប់កើនដល់៣២៤នាក់។

៥៖ ប្រធានាធិបតីចិន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង នៅខែក្រោយនេះ។

៦៖ កែវយឺត​អវកាស Hubble ផ្តិតរូបភាព​កាឡាក់ស៊ី​ចំនួន១៥,០០០ និងការចាប់​កំណើត​នៃផ្កាយ នៅ​ក្នុងរូបតែមួយសន្លឹកប៉ុណ្ណោះ។

៧៖ បាញ់ប្រហារ​ទៀតហើយក្នុង​រដ្ឋផ្លូរីដា សហរដ្ឋអាមេរិក ខណៈសិស្សសាលា​កំពុងទស្សនា​ការប្រកួតកីឡា​បាល់ទាត់។