Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ធ្វើដំណើរទៅប្រទេសតួកគី ខណៈលោក អឺដូហ្កាន់ កំពុងរកសម្ព័ន្ធមិត្តថ្មីជំនួសសហរដ្ឋអាមេរិក (video inside)

13-08-2018 20:12

(អង់ការ៉ា)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នឹងត្រូវស្ថិតនៅក្នុងប្រទេសតួកគីនៅថ្ងៃចន្ទនេះ សម្រាប់ជំនួបរយៈ ពេលពីរថ្ងៃ ចំពេលដែលភាពតានតឹងរវាងតួកគី និងសហរដ្ឋអាមេរិកកាន់តែកើនឡើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨។

ដំណើរទស្សនកិច្ចរបស់លោក Lavrov កើតមានឡើងបន្ទាប់ពីប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ បាននិយាយថាទីក្រុងអង់ការ៉ា នឹងស្វែងរកសម្ព័ន្ធមិត្តថ្មីជំនួសសហរដ្ឋអាមេរិក បើសិនជាទីក្រុងវ៉ាស៊ីនតោន នៅតែបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងតួកគី ពាក់ព័ន្ធនឹង ការឃុំខ្លួនអាចារ្យគ្រឹស្ដសាសនាជនជាតិអាមេរិកម្នាក់។

គួរបញ្ជាក់ថា ទាំងរុស្ស៊ី និងតួកគី សុទ្ធតែកំពុងជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយប្រទេសទាំងពីរកំពុងសម្លឹងមើលវិធានការ សេដ្ឋកិច្ច និងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីទប់ទល់នឹងទណ្ឌកម្មនេះ៕