Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធទ្វេដងលើផលិតផល​ដែកថែក-អាលុយមីញ៉ូម នាំចូលពីតួកគី (video inside)

10-08-2018 22:04

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសឲ្យដឹងថា រូបលោកបានសម្រេចបង្កើនអត្រាពន្ធទ្វេដង ទៅលើ​​ការនាំចូល​ដែកថែក ព្រមទាំងអាលុយមីញ៉ូម ពីប្រទេសតួកគី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅ​យប់ថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។

បើតាមសារ​របស់លោក ត្រាំ នៅលើប្រព័ន្ធ Twitter អត្រានៃការយកពន្ធទៅលើផលិតផលដែកថែបនិងអាលុយមីញ៉ូមរបស់តួកគី នា​ពេលនេះកើនដល់៥០ភាគរយ (សម្រាប់ដែកថែប) និង២០ភាគរយ (សម្រាប់អាលុយមីញ៉ូម)។ នាឱកាសនោះ លោកប្រធានាធិបតី​អាមេរិក បានបញ្ជាក់ថា បច្ចុប្បន្នទំនាក់ទំនងរវាងវ៉ាស៊ីនតោននិងអង់ការ៉ា គឺមិនល្អនោះឡើយ។

គួរជម្រាបថា ក្រោយពីសេចក្តីប្រកាស​​របស់លោក ត្រាំ ត្រូវបានធ្វើឡើង​​​ភ្លាមៗ អត្រាដូរប្រាក់នៃរូបិយបណ្ណ​​តួកគី Lira (លីរ៉ា) របស់​បានធ្លាក់ស្រុតចុះជាខ្លាំងមិនធ្លាប់មាន ធៀបជាមួយនឹងលុយដុល្លារអាមេរិក៕​