Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៊ែលហ្ស៊ិក​ ឡើងទៅប៉ះបារាំង​ ក្រោយទម្លាក់ប្រេស៊ីល​ ដោយលទ្ធផល​ ២-១​ នៅ​ World Cup 2018

07-07-2018 03:00

(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិក​ បានឡើងទៅប៉ះជើងខ្លាំងមាន់គកបារាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ ក្រោយទម្លាក់ប្រេស៊ីលចេញពី​ World Cup 2018 ដែលទើបបញ្ចប់មុននេះបន្តិចក្នុងវគ្គ៨ក្រុមដោយលទ្ធផល​ ២-១។

កីឡាករ​ Fernandinho របស់ប្រេស៊ីល​ បានធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទីទី១៣​ មុនពេល​ Kevin De Bruyne រកបានគ្រាប់ទី២អោយប៊ែលហ្ស៊កនៅនាទីទី៣១​ កាន់តែកក់ក្តៅ​ បើទោះបីជារបូត១គ្រាប់វិញនៅវគ្គទី២​ ក្នុងនាទីទី៧៦ក៏ដោយ។

តាមរយ:លទ្ធផលឈ្នះផ្លូវការ​ ២-១​ ធ្វើអោយប៊ែលហ្ស៊ិក​ រកបានជ័យជន្នះជាលើកទី២​ ក្នុងប្រវត្តិជួបប្រេស៊ីល​ ៥ដង​ មិនដែលស្មើ​ និងចាញ់៣ដងនោះ​ ដោយបានកក់កៅអីវគ្គ៤ក្រុមចុងក្រោយផងដែរ​ ដោយត្រូវប៉ះមាន់គកបារាំង​ ដែលបានទម្លាក់អ៊ុយរ៉ាហ្គាយ​ ដោយលទ្ធផល​ ២-០​ ក្នុងវគ្គ៨ក្រុមដែរនោះ៕