Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុន​ ឈ្នះកូឡុំប៊ី​ ២-១​ ឡើងឈរលេខ១​ ពូល​ H នៅ​ World Cup 2018

19-06-2018 20:58

(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់សាម៉ូរៃជប៉ុន​ បានយកឈ្នះក្រុមខ្លាំងកូឡុំប៊ី​ ២-១​ ដើម្បីទទួលបាន​ ៣ពិន្ទុឡើងទៅឈរលេខ១​ បណ្តោះអាសន្ននៃពូល​ H ក្នុង​ World Cup 2018 នៅប្រទេសរុស្ស៊ី។

ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន​ Mordovia Arena ជប៉ុន​ បាននាំមុខ១គ្រាប់ដោយបាល់ប៉េណាល់ទី១១ម៉ែត្រ​ ត្រឹមចាប់លេងបាន៤នាទីប៉ុណ្ណោះ​ ទាត់ដោយកីឡាករ​ Shinji Kagawa នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ​ ៤២៨២៥នាក់

យ៉ាងណាមិញ​ កូឡុំប៊ីបានតាមស្មើ​ ១-១​ នៅនាទីទី៣៩​ ដោយបាល់ហ្រ្វីឃីក​ មុនពេលកីឡាករជប៉ុន​ តែតគ្រាប់ជ័យជម្នះនៅនាទីទី៧៣

តាមរយ:ជ័យជន្នះនេះដែរ​ បានធ្វើអោយក្រុមខ្លាំងនៅអាស៊ីសងសឹកកូឡុំប៊ីបានសម្រេចវិញ​ ក្រោយពួកគេបានចាញ់ស្ពឹកមុខកាលពី​ World Cup 2014 នៅប្រេស៊ីល​ ក្នុងវគ្គសន្សំពិន្ទុក្នុងពូលដូចគ្នា៕