Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បទចម្រៀង World Cup 2018 ចេញជាផ្លូវការ ក្រោមចំណងជើងថា «Live It Up» បកស្រាយ ៣នាក់រួមគ្នា (Video inside)

09-06-2018 12:29

(ម៉ូស្គូ)៖ បទចម្រៀងប្រចាំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅប្រទេសរុស្ស៊ី ត្រូវបានបញ្ចេញជាផ្លូវការហើយនៅថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ក្រោមចំណងជើងថា «Live It Up» ជាមួយនឹងការបកស្រាយ ៣នាក់រួមគ្នារវាងលោក Will Smith នាង Nicky Jam និងនាង Era Istrefi។

តារាចម្រៀងទាំង៣រូបខាងលើនេះ នឹងធ្វើការបកស្រាយ និងសំដែងរួមគ្នានៅថ្ងៃបើកសម្ពោធព្រឹត្តិការណ៍ World Cup 2018 នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនាសប្តាហ៍ក្រោយនេះក្នុងពហុកីឡដ្ឋាន Luzhniki Arena ដែលអាចផ្ទុកអ្នកទស្សនាផ្ទាល់ចំនួន ៨១០០០នាក់ ស្ថិតក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី៕