Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: ហេតុការណ៍ផ្ទុះ កក្រើកទីក្រុង Strasbourg ប្រទេសបារាំង ធ្វើឲ្យមនុស្ស១១នាក់របួស ខណៈមិនទាន់ដឹងបង្កឡើងពី​អ្វី

06-06-2018 15:39

(ប៉ារីស)៖ ហេតុការណ៍ផ្ទុះដ៏កក្រើកមួយបានកើតឡើង នៅទីក្រុង Strasbourg ភាគខាងកើតប្រទេសបារាំង ហើយវាក៏បានបណ្តាលឲ្យ​មនុស្សចំនួន១១នាក់រងរបួសផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៦ ខែមិថុនា ឆ្នាំ២០១៨។

គួរជម្រាបថា ភ្លាមៗបែបនេះ​គេមិនទាន់ដឹងថា ហេតុការណ៍ខាងលើ បង្កឡើងដោយសារមូលហេតុអ្វីឡើយ ហើយក៏ពុំទាន់មានសេចក្តី​រាយ​ការណ៍ ឬការបញ្ជាក់ច្បាស់ពីអាជ្ញាធរបារាំងថា ករណីខាងលើគឺជាសកម្មភាពបំផ្ទុះ​គ្រាប់បែក ដោយក្រុមភេរវករ ឬក៏​គ្រោះ​ថ្នាក់​កើត​ឡើង​ដោយ​យថា​ហេតុ​នៅ​ឡើយ​ទេ​ ខណៈភ្នាក់ងារពន្លត់អគ្គីភ័យប្រមាណ៧០នាក់ កំពុងនៅកន្លែងកើតហេតុ៕