ប្រទេសទាំង១០ ដែលមានចំនួន ភ្នំភ្លើងច្រើនជាងគេលើពិភពលោក
03-06-2018 16:03
(ពិភពលោក)៖ ដោយសារសណ្ឋានដីខុសគ្នា បណ្តាលឱ្យប្រទេសខ្លះមានអំណោយផលខ្ពស់សម្រាប់ការរស់នៅ ខណៈដែលប្រទេសមួយចំនួនទៀត ពិបាកក្នុងការរស់នៅជាខ្លាំង ដោយសារមានរញ្ជួយដី ទឹកជំនន់ គ្រោះរាំងស្ងួត ឬបន្ទុះភ្នំភ្លើងជាដើម។ ខាងក្រោមនេះ ជាបណ្តាប្រទេសទាំង១០លើពិភពលោក ដែលមានចំនួន ភ្នំភ្លើងច្រើនជាងគេ ដោយយោងតាមរបាយការណ៍ដកស្រង់ចេញពីសារព័ត៌មាន Telegraph៖
១៖ សហរដ្ឋអាមេរិក មានភ្នំភ្លើងចំនួន ១៧៣
២៖ ប្រទេស រុស្ស៊ី មានភ្នំភ្លើងចំនួន ១៦៦
៣៖ ប្រទេស ឥណ្ឌូណេស៊ី មានភ្នំភ្លើងចំនួន ១៣៩
៤៖ប្រទេស ជប៉ុន មានភ្នំភ្លើងចំនួន ១១២
៥៖ ប្រទេស ឈីលី មានភ្នំភ្លើងចំនួន ១០៤
៦៖ ប្រទេស អេត្យូពីរ មានភ្នំភ្លើងចំនួន ៥៧
៧៖ ប្រទេស ប៉ាពូញ៉ូវគីណេ មានភ្នំភ្លើងចំនួន ៥៣
៨៖ ប្រទេស ហ្វីលីពីន មានភ្នំភ្លើងចំនួន ៥០
៩៖ ប្រទេស មិចស៊ិក មានភ្នំភ្លើងចំនួន ៤៣
១០៖ ប្រទេស អាហ្សង់ទីន មានភ្នំភ្លើងចំនួន ៣៩។