Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង់គ្លេស៖ រថយន្តក្រុងមួយគ្រឿង​បង្កការ​បុករះ «នាំឲ្យ​មនុស្ស១៤នាក់រ​បួស និង​រថយន្ត​២៥គ្រឿង​ទៀតខូចខាត» ក្នុង​ទីក្រុង Dartford

30-05-2018 11:04

(ឡុងដ៍)៖ មនុស្សសរុប ១៤នាក់​បានរង​របួស នៅក្នុងហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​កក្រើក ដែលបានបណ្តាល​ឲ្យរថយន្តប្រមាណ​​ ២៥គ្រឿង​ រងការ​ខូចខាត​នៅក្រុង ដាតហ្វដ (Dartford) ភាគខាងកើត​ប្រទេស​អង់គ្លេស។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី៣០ ខែ​ឧសភា ឆ្នាំ២០១៨។

យោងតាមប៉ូលិស​អង់គ្លេស មនុស្ស​១៤នាក់​ ដែលជាអ្នកថ្មើរជើងបានទទួល​រងរបួស និងបានទទួល​ការព្យាបាលនៅហ្នឹង​កន្លែង​កើត​ហេតុ​តែម្តង ខណៈបុរសម្នាក់ ត្រូវបានស​មត្ថកិច្ចចាប់​ឃាត់ខ្លួន ក្រោមការ​សង្ស័យថា បានបើកបរ​ដោយគ្មានការប្រុង​ប្រយ័ត្ន ហើយ​ជននោះ​កំពុងស្ថិត​ក្រោមការឃុំឃាំង​របស់ប៉ូលិស​នៅ​ឡើយ។

គួរជម្រាបថា បើតាមសាក្សី​ជាច្រើននាក់រឿងហេតុដំបូង​គឺបង្កឡើងដោយរថយន្ត​ក្រុងមួយ​គ្រឿង ដែលបណ្តាល​ឲ្យមានរថយន្ត​ចំនួន​ ២៥​គ្រឿង ទៀតរង​ការ​ខូចខាត៕