Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: គ្រោះ​រញ្ជួយ​ដី ៦.២រ៉ិចទ័រ វាយប្រហារ​កោះ Kermadec នៃភាគ​ខាងជើង​នូវែលសេឡង់!

18-05-2018 10:16

(វែលីងតោន)៖ គ្រោះរញ្ជួយដីមួយ​មានកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារ​ភាគខាងត្បូង​ នៃប្រជុំកោះ ខឺម៉ាដិច (Kermadec) ដែលស្ថិតនៅ​ភាគខាងជើង​​​​ប្រទេស​នូវែលសេឡង់។ នេះបើតាមការ​ដកស្រង់​ការផ្សាយចេញពី​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ​២០១៨។

គួរជម្រាបថា ​ភ្លាមៗបែបនេះ​ពុំមានសេចក្តីរាយការណ៍​ណាមួយ បញ្ជាក់ពីមនុស្សរងគ្រោះ ឬក៏ការបំផ្លិចបំផ្លាញដែលអាចកើតមាននោះទេ ខណៈ​គ្រោះ​​ធម្ម​ជាតិ​មួយនេះ​ កើតមានឡើងពីក្នុងជម្រៅ ១០.៦២គីឡូម៉ែត្រ នៅក្រោមបាតសមុទ្រ ហើយក៏ពុំមានការ​ចេញសារព្រមាន​ថាអាចកើតមាន រលកយក្សស៊ូណាមិ​នោះឡើយ៕