Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថភ្លើង​ពីរខ្សែប៉ះគ្នា​នៅ​អាល្លឺម៉ង់ «ផ្តាច់​ជីវិត​​មនុស្ស​០២នាក់ និង​របួស​មួយចំនួន​ទៀត...»

08-05-2018 10:19

(ប៊ែរឡាំង)៖ មនុស្ស​យ៉ាងតិច​ ០២នាក់បានបាត់បង់​ជីវិត និងមួយចំនួន​ទៀតរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្លូវដែកមួយ ដោយ​រថភ្លើងចំនួន​ពីរខ្សែបានប៉ះទង្គិច​គ្នាយ៉ាងពេញ​ទំហឹង កាលពីវេលា​យប់ថ្ងៃចន្ទ​សប្តាហ៍នេះ (ពេលវេលា​នៅក្នុងតំបន់) ក្នុងតំបន់ភាគខាងត្បូង​ប្រទេស​អាល្លឺម៉ង់។ នេះ​បើតាម​ការដកស្រង់​ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី០៨ ខែ​ឧសភា ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរ​អាល្លឺម៉ង់ នៅឯស្ថានីយ​មួយកន្លែង​ក្នុងក្រុង អៃចាច់ (Aichach) នៃរដ្ឋ បាវ៉ារៀន (Bavaria) រថភ្លើងដឹកទំនិញ​មួយគ្រឿង​ បានបុកជាមួយ​រថភ្លើង​មួយខ្សែទៀត​ដែលដឹកអ្នក​ដំណើរ ហើយហេតុការណ៍​គ្រោះថ្នាក់នេះ បានបណ្តាល​ឲ្យមនុស្សពីរ​នាក់ស្លាប់ និងប្រមាណជាង ១០នាក់​បាន​​រង​របួស ក្នុងនោះពីរ​នាក់រងរបួសធ្ងន់។

គួរជម្រាបថា ក្រុមមន្រ្តីប៉ូលិស​ត្រូវបានបញ្ជូន​ទៅកាន់​កន្លែងកើតហេតុ ដើម្បី​ធ្វើការស្រាវជ្រាវ​ស្វែងរក​មូលហេតុ ដែលបានបង្ក​ឲ្យមាន​គ្រោះ​​ថ្នាក់ដ៏​អាក្រក់​នេះ៕