កម្ពុជា វៀតណាម និងកោះតៃវ៉ាន់ ជាប់ឈ្មោះក្នុងចំណោមប្រទេសទាំង១០លើលោក ដែលមានភាពស្និទ្ធស្នាលបំផុតសម្រាប់ជនបរទេស!
28-03-2018 09:35
(បរទេស)៖ ប្រទេសកម្ពុជា និងតៃវ៉ាន់ ត្រូវបានគេចាត់ចូលក្នុងប្រទេសទាំង១០ នៅលើពិភពលោក ដែលមានភាពស្និទស្នាលបំផុតសម្រាប់ជនបរទេស ។ នេះបើតាមការគេហទំព័រ Expat Insider ដកស្រង់ដោយសារព័ត៌មាន Asia Correspondent នៅព្រឹកថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨។
ការសិក្សាស្រាវជា្រវរបស់ Expat Insider ធ្វើឡើងដោយផ្អែកលើជនបរទេស ១៣,០០០នាក់ មកពីប្រទេសចំនួន ១៨៨ ហើយក្នុងនោះ ៩៤ភាគរយ នៃជនរបទេសកំពុងរស់នៅប្រទេសព័រទុយហ្កាល់ និយាយថា ប្រជាជននៃប្រទេសអឺរ៉ុបមួយនេះមានភាពស្និទស្នាល លំដាប់ទីមួយ ខណៈកម្ពុជាឈរលេខ៤ និងកោះតៃវ៉ាន់ឈរលេខ២ និងវៀតណាម ឈរលេខ៩។
គួរបញ្ជាក់ថា បើតាម Expat Insider ប្រទេសដែលមានភាពស្និទ្ធស្នាលបំផុត (លេខ១ស្និទ្ធស្នាលបំផុត) សម្រាប់ជនបរទេសមាន៖
១៖ ព័រទុយហ្កាល់ (អឺរ៉ុប)
២៖ កោះតៃវ៉ាន់ (អាស៊ី)
៣៖ ម៉ិចស៊ីកូ (អាមេរិកខាងជើង)
៤៖ កម្ពុជា (អាស៊ីអាគ្នេយ៍)
៥៖ បារ៉ែន (មជ្ឈិមបូព៌ា)
៦៖ កូស្ដារីកា (អាមេរិកកណ្តាល)
៧៖ អូម៉ង់ (មជ្ឈិមបូព៌ា)
៨៖ កូឡុំប៊ី (អាមេរិកឡាទីន)
៩៖ វៀតណាម (អាស៊ីអាគ្នេយ៍)
១០៖ កាណាដា (អាមេរិកខាងជើង)៕