Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: គ្រោះរញ្ជួយដី​ដ៏កក្រើករហូតដល់ ៧.០រ៉ិចទ័រ វាយប្រហារ​ប៉ាពួញូហ្គី​ណេ​​ ទៀតហើយ!

26-03-2018 17:29

(ប៉ាពួញូហ្គីណេ)៖ គ្រោះរញ្ជួយ​ផែនដី ដែលមានកម្រិត​រហូតដល់​ទៅ ៧.០រ៉ិចទ័រ បានវាយប្រហារ​ដែនសមុទ្រ នៃប្រទេសប៉ាពួញូហ្គីណេទៀតហើយ នៅល្ងាចថ្ងៃចន្ទ​នេះតែម្តង នៅតំបន់មួយ​ដែលមានចម្ងាយ ១៨០គីឡូម៉ែត្រ នៃភាគខាង​លិច​ក្រុង Rabaul នៃកោះ New Britain ដែលញ័រ​ចេញពីជម្រៅដី ១០គីឡូម៉ែត្រ។ នេះបើតាម​ការចេញផ្សាយ​​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨។

មិនទាន់មាន​សេចក្តីរាយការណ៍​ថា អាចកើតមាន​រលកយក្សស៊ូណាមិ​នោះឡើយ ខណៈទីភ្នាក់ងារ​តាមដានរញ្ជួយដី​អាមេរិក USGS គឺជាអ្នក​ដែលបានរាយការណ៍ អំពីគ្រោះធម្មជាតិនេះ៕