Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមរដ្ឋមន្ត្រីនៃរដ្ឋាភិបាលអូស្រ្តាលី ត្រូវបានហាមឃាត់ ក្នុងការរួមភេទជាមួយនឹងបុគ្គលិក

16-02-2018 00:27

(អូស្ត្រាលី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull នៅថ្ងៃព្រហស្បត្តិ៍នេះ បានហាមឃាត់ក្រុមរដ្ឋមន្ត្រីនៃរដ្ឋាភិបាលរបស់លោកពីការរួមភេទជាមួយនឹងបុគ្គលិក ខណៈឧបនាយករដ្ឋមន្ត្រីរបស់លោក បាននឹងកំពុងប្រយុទ្ធនឹងការបន្តជីវិតផ្នែកនយោបាយរបស់លោក បន្ទាប់ពីមានការបង្ហាញឲ្យដឹងថា លោកមានកូនជាមួយនឹង អតីតលេខាធិការផ្នែកព័ត៌មានមួយរូប, នេះបើយោងតាមសារព័ត៌មាន ABC ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

លោក Malcolm Turnbull បានចោទប្រកាន់ ឧបនាយករដ្ឋមន្ត្រី Barnaby Joyce ថា បានបង្កើតឲ្យមានកំហុសដោយបានរួមភេទ ជាមួយនឹងលេខារបស់ខ្លួន ហើយបានធ្វើឲ្យភរិយា និងកូនស្រី៤នាក់របស់លោកមានការឈឺចាប់ ហើយដៃគូស្នេហាថ្មីរបស់លោកត្រូវបានគេរំពឹងថា នឹងផ្តល់កំណើតកូននៅខែមេសាខាងមុខនេះ។

ញត្តិជាច្រើនដែលបានដាក់ដើម្បីបណ្តេញលោក Joyce ចេញពីតំណែងត្រូវបានទទួលបរាជ័យ ទាំងនៅក្នុងព្រឹទ្ធសភា និងរដ្ឋសភា នាថ្ងៃព្រហស្បតិ៍នេះ។ ដោយលោក Joyce បានលើកឡើងថា អាពាហ៍ពិពាហ៍របស់លោកបានបែកបាក់គ្នា ហើយទំនាក់ទំនងស្នេហារបស់លោកនាពេលថ្មីៗនេះជាមួយនឹងនាងលេខាធិការ Vikki Campion គឺជាបញ្ហាឯកជន៕