Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

News Update: គ្រោះរញ្ជួយដី ៦.៦រ៉ិចទ័រ វាយប្រហារប្រជុំកោះ Micronesia ក្នុងសមុទ្រ​ប៉ាស៊ីហ្វិក មិនបានបង្កឲ្យ​មនុស្សរងគ្រោះ​ឡើយ!

08-12-2017 15:16

(បរទេស​)៖ អាជ្ញាធរ Micronesia​ បានឱ្យដឹងថា គ្រោះរញ្ជួយដី​កំរិត ៦.៦រ៉ិចទ័រ ដែលបានវាយប្រហារលើ​ភាគឦសាន​នៃកោះ Yap នៅថ្ងៃសុក្រ​នេះ មិនបាន​បង្កឱ្យមានការ​ខូចខាត ឬក៏ជនរងគ្រោះ​នោះឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០១៧។​

ជាមួយគ្នានោះដែរ បើតាមមជ្ឈមណ្ឌល​ព្រមានពីរលកយក្ស​ក្នុងតំបន់ប៉ាស៊ីហ្វិក (PTWC) គ្រោះរញ្ជួយដីនេះ​ដំបូងឡើយមានកម្លាំង ៦.៨រ៉ិចទ័រ ប៉ុន្តែក្រោយមកបានធ្លាក់​ចុះមកនៅត្រឹម ៦.៦រ៉ិចទ័រ និងមានជម្រៅរ​ញ្ចួយ ៤៦គីឡូម៉ែត្រ ពីក្នុងដី។

គួរបញ្ជាក់ថា Micronesia គឺជាប្រទេស​ដែនកោះមួយស្ថិតនៅភាគខាងលិច​តំបន់ប៉ាស៊ីហ្វិក និងមានកោះសរុប ៦០០កោះ ព្រមទាំងមាន​រដ្ឋជាកោះសម្ព័ន្ធចំនួនបួនគឺ Kosrae, Pohnpei, Chuuk (Truk) និង​ Yap ជាមួយនឹងប្រជាជនសរុបជាង ១សែននាក់៕