Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្តៅគគុក! យោធាអាហ្វហ្គានីស្ថាន «បើកប្រតិបត្តិការក្តៅ ផ្តាច់ជីវិតក្រុមសកម្មប្រយុទ្ធ ៩៥នាក់» នៅទូទាំងប្រទេសតែម្តង!

27-10-2017 15:47

(កាប៊ុល)៖ ជនសកម្មប្រយុទ្ធ​សុរប ៩៥នាក់ បានស្លាប់​នៅក្នុងប្រតិបត្តិការ​យោធា​ដ៏កក្រើក​នៅទូទាំង​អាហ្វហ្គានីស្ថានតែម្តង។ នេះបើតាម​ការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០១៧។

ក្រសួងការពារជាតិ​អាហ្វហ្គានីស្ថាន បានចេញសេចក្តី​ថ្លែងការណ៍ឲ្យដឹងថា កងកម្លាំងសន្តិសុខ និងការពារជាតិ​អាហ្វហ្គានីស្ថាន (ANDSF) បានបើក​ប្រតិបត្តិការយោធា​ជាថ្មី​បន្តទៀត នៅតាមខេត្ត​ចំនួន ១២ ដើម្បីបោសសម្អាត​ក្រុមភេរវករ និងសត្រូវ​ទាំងឡាយ​ក្នុងអំឡុងពេល ២៤ម៉ោង ចុងក្រោយ​នេះ ហើយជាលទ្ធផល​ពួកភេរវករចំនួន ៩៥នាក់ ត្រូវបានកម្ចាត់ចោល, ០៨នាក់​បានទទួលរងរបួស, និង១១នាក់​ត្រូវបានចាប់ខ្លួន​ដោយ ANDSF។

គួរបញ្ជាក់ថា ក្នុងអំឡុង​នៃការធ្វើប្រតិបត្តិការ​យោធាខាងលើ កងទ័ពអាកាស​អាហ្វហ្គានីស្ថាន ក៏បានធ្វើការហោះហើរ​ចំនួន ១១០ជើង ដើម្បីគាំទ្រ​ដល់​កងកម្លាំងនៅផ្ទាល់ដី​ផងដែរ។ បន្ថែមពីនេះ កងយន្តហោះ​ចម្បាំង​អាហ្វហ្គានីស្ថាន ថែមទាំងបាន​បើកការវាយប្រហារ​តាមផ្លូវអាកាស ទៅលើ​​ទីតាំង​របស់ក្រុមសកម្ម​ប្រយុទ្ធចំនួន ០៩កន្លែង ទៀតផង៕