Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រោះរញ្ជួយផែនដី​កម្រិតធ្ងន់ ៦.៤រ៉ិចទ័រ វាយប្រហារដែនដីកោះហ្វីជី នៅមហាសមុទ្រ​ប៉ាស៊ីហ្វិក!

26-09-2017 12:42

(ហ្វីជី)៖ ទីភ្នាក់ងារស្ទាបស្ទង់​ភូមិសាស្ត្រអាមេរិក USGS បានឱ្យដឹងថា គ្រោះធម្មជាតិរញ្ជួយដីកំរិត ធ្ងន់គួរសម ៦.៤រ៉ិចទ័រ បានវាយប្រហារមក​លើតំបន់​ភាគខាងត្បូង​ នៃប្រទេសដីកោះ ហ្វីជី (Fiji)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន People Daily នៅមុននេះបន្តិចនារសៀល​ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧។

ភ្លាមៗបែបនេះ ពុំទាន់មានសេចក្ដីរាយការណ៍​ពីជងរងគ្រោះ ឬការខូចខាត និងអាចមានសញ្ញាប្រកាសអាសន្ន ពីរលកយក្សស៊ូណាមិនោះឡើយ។ សូមជំរាបថា ហ្វីជីជាដែនដីកោះ​ដ៏ស្រស់ស្អាត នៃភាគខាងលិច​មហាសាគរប៉ាស៊ីហ្វិក ដែលស្ថិតនៅ​លើតំបន់​ខ្សែក្រវាត់​ភ្នំភ្លើង ងាយនឹងរងគ្រោះធម្មជាតិ​រញ្ជួយដីណាស់៕