Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉ាគីស្ថាន៖ បំផ្ទុះគ្រាប់បែកលើក្បួនរថយន្ត អនុប្រធានព្រឹទ្ធសភា «បង្កមនុស្សស្លាប់ ១០នាក់ និងរបួសជាង ២០នាក់ ក្នុងរួមទាំងលោកអនុប្រធានព្រឹទ្ធសភាដែរ!»

12-05-2017 17:31

(អ៊ីស្លាម៉ាបាដ)៖ យ៉ាងហោចណាស់មនុស្ស ១០នាក់ស្លាប់ និងជាង២០នាក់រងរបួស បន្ទាប់ពីកើតមាន​ករណីបំផ្ទុះគ្រាប់ដ៏កក្រើកមួយនៅស្រុក Mustung ភាគនិរតីនៃប្រទេសប៉ាគីស្ថាន។ នេះបើតាមការ​ចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។

សារព័ត៌មានក្នុងស្រុក​ប៉ាគីស្ថាន​បានចេញផ្សាយថា នៅក្នុងចំណោម​មនុស្សរងរបួស​ទាំងអស់ មានម្នាក់គឺជា​អនុប្រធានព្រឹទ្ធសភា​ប៉ាគីស្ថាន លោក Molana Abdul Ghafoor Haideri ដែលការរង​របួសនេះ​ក៏ព្រោះតែលោក និងមន្ត្រីមួយចំនួន​​បានធ្វើដំណើរឆ្លងកាត់ស្រុក Mustung នៃខេត្តបាឡូជីស្ថាន​ភាគ​និរតីប្រទេស ហើយក៏ត្រូវបានរងការវាយប្រហារ​ ដោយបំផ្ទុះគ្រាប់បែកតែម្តង។

លោក Haideri បានប្រាប់អ្នករាយការណ៍ព័ត៌មានតាមទូរស័ព្ទថា «ខ្លួនខ្ញុំពោរពេញដោយឈាម ប៉ុន្តែខ្ញុំមិនអីទេ»។ ភ្លាមៗបែបនេះ មិនមានសេចក្តីរាយការណ៍​ណាមួយ អំពីជនឬក្រុមដែលស្ថិតនៅ​​ពីក្រោយ​ការវាយប្រហារ​ខាងលើនេះឡើយ ខណៈប៉ូលិសកំពុង​បើកការស៊ើបអង្កេត៕