Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Update: មិនទាន់រកឃើញ «ទូកដឹកអ្នកទេសចរចិនជាង២០នាក់» ដែលបាត់ក្នុងសមុទ្រម៉ាឡេស៊ីនោះ ទេ ដោយសារអាកាសធាតុអាក្រក់ពេក!

29-01-2017 15:32

(កួឡាឡាំពួរ)៖ ទូកដឹកអ្នកទេសចរ ៣១នាក់ ដែលក្នុងនោះជាង ២០នាក់ជាទេសចរមកពីប្រទេសចិន ដែលបានបាត់ដំណឹង នៅព្រឹកថ្ងៃអាទិត្យនេះ នៅក្នុងដែនទឹកប្រទេសម៉ាឡេស៊ី ក្រោយការចាកចេញ​ពីកំពង់ផែ Kota Kinabalu ភាគខាងកើតប្រទេសម៉ាឡេស៊ីនោះ មិនទាន់ត្រូវបានរកឃើញនៅឡើយ​ទេ ខណៈប្រទេសចិនកំពុងអន្ទះសារក្នុងរឿងនេះ និងអំពាវនាវឲ្យក្រុមរុករកម៉ាឡេស៊ី ធ្វើការស្វែងរក​ឲ្យអស់ពីលទ្ធភាព។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១៧។

គួរបញ្ជាក់ថារហូតមកដល់ពេលរសៀលនេះ ក្រុមអ្នករុករករបស់ម៉ាឡេស៊ីកំពុងតែបំពេញប្រតិបត្តិការ​ស្វែងរកនៅឡើយ ប៉ុន្តែក្រុមរុករកក៏ប្រឈមមុខនឹងអាកាសធាតុមិនល្អផងដែរ ដែលជាឧបសគ្គរារាំង​ដល់ប្រតិបត្តិការទាំងមូល៕