Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Update: ពុំមានរលក​យក្សស៊ូណាមិ បង្កឡើង​ដោយគ្រោះ​រញ្ជួយដី​កម្រិត​ធ្ងន់ ៧.៣រ៉ិចទ័រ នៅក្បែរ​ប្រទេស​ឥណ្ឌូណេស៊ី និង​ហ្វីលីពីន​ឡើយ​

10-01-2017 17:36

(ហ្សាការតា)៖ នៅមុននេះបន្តិចនា​រសៀលថ្ងៃ​អង្គារ ទី១០ ខែមករា ឆ្នាំ២០១៧ ទីភ្នាក់ងារព័ត៌មានចិន​ស៊ិនហួរ បានរាយការណ៍ថា​ គ្រោះ​រញ្ជួយ​ដីកម្រិតធ្ងន់ដ៏កក្រើក ៧.៣រ៉ិចទ័របានវាយប្រហារចំកណ្តាលសមុទ្រ Celebes រវាងប្រទេស​ហ្វីលីពីន និងឥណ្ឌូណេស៊ី ​ប៉ុន្តែ​ប្រភពព័ត៌មាន​​ដដែល​​បានបញ្ជាក់ថា​គ្រោះធម្មជាតិនេះ មិនបាន​បណ្តាលឲ្យ​មាន​ ការខូចខាត ជនគ្រោះរងគ្រោះ ឬរលកយក្សស៊ូណាមិនោះឡើយ។ ​

គួរបញ្ជាក់ថាគ្រោះរញ្ជួយដីខាងលើ​បានកើតឡើងនៅវេលាម៉ោង ១៣៖១៣នាទីរសៀលថ្ងៃអង្គារនេះ (ម៉ោងក្នុងរដ្ឋធានីហ្សាការតា) ដោយ​ចំណុចរំញ័រ​របស់វាស្ថិតនៅ​ប្រមាណជា​ ៣២២គីឡូម៉ែត្រ​ភាគខាងជើង​ឈាងខាងលិច​នៃប្រជុំកោះ Sangihe ជាមួយនឹងជម្រៅ​​៦១៧គីឡូម៉ែត្រពីក្រោមបាតសមុទ្រ៕