Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បទវិភាគ៖ តភ្ជាប់ជាមួយពិភពលោកដើម្បីរួមគ្នាកសាងអនាគត

22-07-2025 16:44

(ប៉េកាំង)៖ ប៉ុន្មានថ្ងៃជាប់មកនេះ នៅនឹងកន្លែងពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី ៣ តំណាងសហគ្រាសពហុជាតិជាច្រើនបាននាំគ្នាថ្លែងថា "យើងអាចរកឃើញក្រុមហ៊ុនផ្គត់ផ្គង់ដ៏ល្អជាច្រើនបាន ក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះ" "ខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន មិនត្រឹមតែមានលក្ខណៈដ៏ពេញលេញ និងទ្រង់ទ្រាយធំប៉ុណ្ណោះទេ ថែមទាំងក៏មានការឆ្លើយតបយ៉ាងឆាប់រហ័សផងដែរ" "វាគឺជាយុថ្កាលំនឹងស្ថិរភាពសម្រាប់ធានា ផលិតកម្មរបស់សហគ្រាស"។ល។

ក្នុងនាមជាផលិតផលសាធារណៈអន្តរជាតិដ៏សំខាន់ សម្រាប់ការគាំពារស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកនេះ បានទាក់ទាញពាណិជ្ជករចំនួន១២០០ ឱ្យទៅចូលរួម ក្នុងនោះ ចំនួនពាណិជ្ជករចូលរួមពិព័រណ៍របស់សហរដ្ឋអាមេរិក បានកើនឡើង ១៥ ភាគរយបើប្រៀបធៀបនឹង ពិព័រណ៍លើកមុនដែលឈរនៅលំដាប់ថ្នាក់ទីមួយ ក្នុងចំណោមពាណិជ្ជករបរទេសដែលចូលរួមពិព័រណ៍។

កិច្ចព្រមព្រៀងសហប្រតិបត្តិការនិងបំណងសហប្រតិបត្តិការ ដែលបានចុះហត្ថលេខានិងសម្រេចបាននៅហ្នឹងកន្លែង មានចំនួនសរុបជាង ៦០០០ ។ លើសពីនេះទៅទៀត ពិព័រណ៍លើកនេះក៏បានបង្កើត "លើកដំបូង" ជាច្រើនផងដែរ ពោលគឺ បង្កើតសហព័ន្ធពាណិជ្ជករចូលរួមពិព័រណ៍ជាលើកដំបូង បង្កើតប្លុកពិព័រណ៍ពិសេសសម្រាប់ខ្សែសង្វាក់ច្នៃប្រឌិតថ្មីជាលើកដំបូង រៀបចំធ្វើសកម្មភាពធ្វើបទបង្ហាញពីផលិតផលថ្មីជាលើកដបូង ដូចជាប្លុកដាក់តាំងបង្ហាញ នៃពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិជាលើកដំបូងជាដើម អ្វីដែលគួរឱ្យលើកឡើងនោះគឺ ពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកនេះ បានផ្តោតសំខាន់ទៅលើ "ខ្សែសង្វាក់ផ្គត់ផ្គង់" ដែលលើកទឹកចិត្តឱ្យសហគ្រាសខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពាក់ព័ន្ធចូលរួមពិព័រណ៍ ។ ឧទាហរណ៍ដូចជា ក្រុមហ៊ុន Apple បានរួមជាមួយក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុកចំនួនបីដើម្បីចូលរួមពិព័រណ៍ ដែលបង្ហាញពីកម្លាំងទាក់ទាញ នៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន។

ភាពកក់ក្តៅយ៉ាងខ្លាំងនិងលទ្ធផលជាផ្លែផ្កានៃការតាំងពិព័រណ៍លើកនេះ បានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវតម្រូវការជាបន្ទាន់ របស់អ្នកផងទាំងពួង ចំពោះការគាំពារស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល។ «របាយការណ៍ស្តីពីការជំរុញខ្សែសង្វាក់ផ្គត់ផ្គង់សកល» និងសន្ទស្សន៍ពាក់ព័ន្ធដែលចេញផ្សាយ នៅក្នុងពិព័រណ៍លើកនេះបានបង្ហាញឱ្យឃើញថា ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់សកល គឺមានភាពផុយស្រួយបង្គួរ ។

ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៤ អត្រាកំណើនចម្រុះនៃសន្ទស្សន៍ជំរុញ សន្ទស្សន៍តភ្ជាប់ និងសន្ទស្សន៍នវានុវត្តន៍ គិតជាមធ្យមក្នុងមួយឆ្នាំៗគឺ ១៨,១ ភាគរយ ៧,៧ ភាគរយនិង ១៣,៧ ភាគរយដោយឡែកពីគ្នា ចំណែកអត្រាកំណើនចម្រុះ នៃសន្ទស្សន៍ភាពធន់ គិតជាមធ្យមក្នុងមួយឆ្នាំៗមានត្រឹមតែ ៣,៤ ភាគរយប៉ុណ្ណោះ ។ ក្នុងបរិបទបែបនេះ ប្រជាប្រិយភាពខ្លាំងនៃពិពណ៌លើកនេះ បានបង្ហាញពីបញ្ហាចម្បងបំផុតមួយដែលថា អ្នកផងទាំងពួងត្រូវការ "តភ្ជាប់ជាមួយពិភពលោកដើម្បីរួមគ្នាកសាងអនាគត"។

តាមពិតទៅ ពីកាហ្វេមួយកែវដល់កុំព្យូទ័រមួយគ្រឿង សុទ្ធតែមិនអាចឃ្លាតឆ្ងាយពីកិច្ចសហការដ៏ស្អិតល្មួត នៃខ្សែសង្វាក់ផ្គត់ផ្គង់សកលនោះទេ។ ឧទាហរណ៍ដូចជា រថយន្តឆ្លាតវៃមួយគ្រឿងបានគ្របដណ្តប់លើរាប់សិបវិស័យ និងរាប់ម៉ឺនសហគ្រាស។ បើនិយាយចំពោះសហគ្រាស ប្រសិទ្ធភាពហាក់បីដូចជាជីវិត។ ក្នុងនាមជាប្រទេសតែមួយគត់លើ ទូទាំងពិភពលោកដែលមានប្រភេទឧស្សាហកម្មពេញលេញទាំងអស់ ក្នុងចំណោមប្រភេទឧស្សាហកម្មនៃអង្គការសហប្រជាជាតិ ប្រទេសចិនអាចជួយសហគ្រាសឱ្យរកឃើញ ក្រុមហ៊ុនផ្គត់ផ្គង់បានយ៉ាងឆាប់រហ័ស រហូតដល់អាច "បំពេញតម្រូវការដ៏ស្មុគស្មាញ" ទៀតផង។

ការពិតជាក់ស្តែងបានបញ្ជាក់ថា មានតែខ្សែសង្វាក់ផ្គត់ផ្គង់សកលដើរតួនាទីដោយស៊ីសង្វាក់គ្នាប៉ុណ្ណោះ ទើបអាចពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់យ៉ាងពិតប្រាកដបាន។ ក្នុងនាមជាប្រទេសធំបំផុតខាងពាណិជ្ជកម្មទំនិញ និងជាប្រទេសធំខាងឧស្សាហកម្មកម្មន្តសាលលើទូទាំងពិភពលោក ប្រទេសចិនបន្តលើកកម្ពស់ការតភ្ជាប់ ផ្នែកហេដ្ឋរចនាសម័្ពន្ធ និងជំរុញការបើកទូលាយចំពោះក្រៅប្រទេស ប្រកបដោយកម្រិតខ្ពស់ជាបន្តបន្ទាប់ដែលបានរួមចំណែកជា ភាពប្រាកដប្រជាដ៏មានតម្លៃ សម្រាប់ការគាំពារស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល៕