Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ុយក្រែន ឃុំខ្លួនមន្រ្តីម្នាក់មកពីអង្គភាពប្រឆាំងអំពើពុករលួយ សង្ស័យធ្វើចារកម្មឱ្យរុស្ស៉ី (Video inside)

22-07-2025 16:22

(កៀវ)៖ ទីភ្នាក់ងារសន្តិសុខ SBU របស់អ៊ុយក្រែន បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី២១ ខែកក្កដាថា ពួកគេបានឃុំខ្លួនមន្រ្តីម្នាក់ មកពីអង្គភាពប្រឆាំងអំពើពុករលួយ ដោយសង្ស័យថាបានធ្វើចារកម្មឱ្យរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន SBU បានឱ្យដឹងថា «បុគ្គលិកម្នាក់នៃអង្គភាពជាតិប្រឆាំងអំពើពុករលួយអ៊ុយក្រែន (NABU) ត្រូវបានឃុំខ្លួន»។ ដោយមិនផ្តល់អត្តសញ្ញាណមន្រ្តីរូបនោះ SBU បានបន្ថែមថា «គាត់ធ្វើការនៅផ្នែកស៉ើបការណ៍សម្ងាត់បំផុត D-2 ហើយបានធ្វើចារកម្មឱ្យសេវាកម្មពិសេសរុស្ស៉ី»។

នៅថ្ងៃដដែលនោះ ទីភ្នាក់ងារសន្តិសុខ SBU ក៏បានចុះឆែកឆេរការិយាល័យរបស់ NABU និងរបស់រដ្ឋអាជ្ញាពិសេសប្រឆាំងអំពើពុករលួយ នៅក្នុងទីក្រុងកៀវផងដែរ។ SBU ចោទប្រកាន់ថា មន្រ្តីម្នាក់បានបញ្ជូនព័ត៌មានសម្ងាត់ ទៅឱ្យអនុប្រធានទីភ្នាក់ងារសន្តិសុខរបស់អតីតប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yanukovich ដែលបានភៀសខ្លួនទៅរុស្ស៉ី បន្ទាប់ពីការទម្លាក់ចេញពីតំណែងនៅឆ្នាំ ២០១៤៕