Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិក ថាមិនប្រញាប់ឈានដល់កិច្ចព្រមព្រៀងជាមួយចិននោះទេ ប៉ុន្តែនឹងបន្តសហការគ្នាដោះស្រាយ (Video inside)

22-07-2025 15:39

(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថា អាទិភាពនៃរដ្ឋបាលលោក ត្រាំ គឺគុណភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាជាងពេលវេលាកំណត់ដើម្បីសម្រេចបាន ខណៈប្រទេសទាំងពីរ កំពុងរកផ្លូវចៀសវាងពន្ធគយ ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ ២០២៥។

នៅពេលត្រូវបានសួរថាតើថ្ងៃកំណត់ដាក់ពន្ធ អាចពន្យារពេលបន្តទៀតទេ? លោក Bessent បានប្រាប់ទូរទស្សន៍ CNBC ថា «យើងមិនប្រញាប់ចុះកិច្ចព្រមព្រៀងទេ ហើយវាអាស្រ័យលើ លោកប្រធានាធិបតី ដូណាល់ ត្រាំ»។ លោកបន្ថែមថា «ប្រសិនបើគិតដល់ថ្ងៃទី១ ខែសីហា ពន្ធគយកម្រិតខ្ពស់នឹងដាក់សម្ពាធដល់ប្រទេសនានា ឱ្យនឹកឃើញកិច្ចព្រមព្រៀងដ៏ប្រសើរមួយ»

គួរបញ្ជាក់ថា លោក ត្រាំ បានធ្វើឱ្យទីផ្សារពិភពលោកជ្រួលច្របល់ ជាមួយនិងការដាក់ចេញនូវពន្ធគយ ដែលកំណត់គោលដៅលើ ដៃគូពាណិជ្ជកម្មធំៗ របស់សហរដ្ឋអាមេរិក ប៉ុន្តែមកទល់ពេលនេះ អាមេរិកសម្រេចបានកិច្ចព្រមព្រៀង ជាមួយប្រទេសតិចតួចប៉ុណ្ណោះ៕