Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ីរ៉ង់ និងរុស្ស៊ី ត្រៀមបើកសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅសមុទ្រកាសព្យែន

20-07-2025 19:49

(តេអេរ៉ង់)៖ កងកម្លាំងទ័ពជើងទឹកនៃប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី នឹងចាប់ផ្តើមធ្វើសមយុទ្ធដែនសមុទ្ររួមគ្នារយៈពេលបីថ្ងៃនៅក្នុងសមុទ្រកាសព្យែន (Caspian Sea) ដោយចាប់ផ្តើមពីថ្ងៃចន្ទខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥។

សមយុទ្ធនេះ ដែលមានឈ្មោះថា «CASAREX2025» និងធ្វើជាម្ចាស់ផ្ទះដោយកងនាវាភាគខាងជើងរបស់អ៊ីរ៉ង់។ វាគោលបំណងបង្កើនសុវត្ថិភាព និងសន្តិសុខដែនសមុទ្រ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹកនៃបណ្តាប្រទេសជាប់សមុទ្រក្នុងតំបន់។

គួរបញ្ជាក់ថា ក្រៅពីកងទ័ពជើងទឹកធម្មតា កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) និងកម្លាំងនគរបាលអ៊ីរ៉ង់ ក៏នឹងចូលរួមក្នុងសមយុទ្ធនេះដែរ។ លើសពីនេះ បណ្តាប្រទេសមួយចំនួនទៀតដែលជាប់សមុទ្រកាសព្យែន ក៏នឹងចូលរួមជាអ្នកសង្កេតការណ៍ផងដែរ៕