Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉ូឡូញ បេីកការស៊េីបអង្កេត ជុំវិញការដាច់ប្រព័ន្ធគ្រងគ្រងចរាចរណ៍នៅអាកាសយានដ្ឋា ននៃទីក្រុង Warsaw (Video inside)

19-07-2025 20:43

(វ៉ាសូវី)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រទេសប៉ូឡូញ បាននិយាយនៅថ្ងៃសៅរ៍ ទី១៩ ខែកក្កដានេះថា ថាភ្នាក់ងាររបស់ខ្លួនកំពុងធ្វេីការស៊ើបអង្កេតទៅលេីករណីដាច់ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស នៅអាកាសយានដ្ឋាន Chopin ពេលថ្មីៗនេះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Chopin ដែលជាអាកាសយានដ្ឋានដ៏សំខាន់របស់ទីក្រុង Warsaw បានរាយការណ៍ថា មានការរំខានដល់ការហោះហើរនៃយន្តហោះ ប៉ុន្តែក្រោយមកបានបញ្ជាក់វិញថា យន្តហោះអាចចាកចេញបាន។

អ្នកនាំពាក្យបានបន្ថែមថា មន្រ្តីនៃទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងកំពុងប្រមូលព័ត៌មាន វិភាគ និងផ្ទៀងផ្ទាត់សម្រាប់ការខូចខាតដែលអាចកើតមាន។

គួរបញ្ជាក់ថា បច្ចប្បន្នប្រតិបត្តិការហោះហេីរ និងចុះចតនៅអាកាសយានដ្ឋាន Chopin ត្រូវបានស្ដារឡើងវិញទាំងស្រុង ហើយកំពុងដំណើរការដោយគ្មានការរំខាន៕