Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុន នឹងបន្តកិច្ចចរចាពន្ធគយជាមួយសហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយ

19-07-2025 18:44

(តូក្យូ)៖ អ្នកចរចាពន្ធកំពូលរបស់ជប៉ុន លោក Ryosei Akazawa បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា លោកគ្រោងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាសីនតោនក្នុងសប្តាហ៍ក្រោយ ដើម្បីធ្វេីការពិភាក្សាថ្នាក់រដ្ឋមន្ត្រីបន្ថែមទៀតជាមួយសហរដ្ឋអាមេរិក។ នេះបេីយោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ ២០២៥។

ទីក្រុងតូក្យូ សង្ឃឹមថាអាចឈានដល់កិច្ចព្រមព្រៀងមួយត្រឹមថ្ងៃផុតកំណត់ទី១ ខែសីហា ដែលនឹងរារាំងការយកពន្ធ ២៥ភាគរយរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ លើការនាំចូលពីប្រទេសជប៉ុន។ លោក Akazawa បានប្រាប់អ្នកយកព័ត៌មាននៅភាគខាងលិចនៃទីក្រុង Osaka ថា « ខ្ញុំមានបំណងបន្តស្វែងរកឱ្យបាននូវកិច្ចព្រមព្រៀង ដែលមានអត្ថប្រយោជន៍សម្រាប់ទាំងជប៉ុន និងសហរដ្ឋអាមេរិក ខណៈការពារផលប្រយោជន៍ជាតិរបស់យើង»។

គួរបញ្ជាក់ថា លោក Akazawa ស្ថិតនៅក្នុងទីក្រុង Osaka ដើម្បីធ្វើជាម្ចាស់ផ្ទះទទួលគណៈប្រតិភូសហរដ្ឋអាមេរិក ដឹកនាំដោយលោក Scott Bessent រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក ដែលទៅចូលរួមក្នុងព្រឹត្តិការណ៍ទិវាជាតិរបស់សហរដ្ឋអាមេរិក នៅឯពិព័រណ៍ពិភពលោកឆ្នាំ ២០២៥ នៅទីនោះ៕