Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បទវិភាគ៖ ហ្វីលីពីន «ធ្វើដំណើរបញ្ច្រាស» វាមិនត្រឹមជាសកម្មភាពផ្សងព្រេងប៉ុណ្ណោះទេ ថែមទាំងក៏គ្រោះថ្នាក់ខ្លាំងណាស់ដែរ

19-07-2025 16:50

(ប៉េកាំង)៖ បំណងទុច្ចរិតរបស់ហ្វីលីពីនចំពោះសមុទ្រចិនខាងត្បូង បាននិងកំពុងប្រែក្លាយទៅជា ផ្សងព្រេងនិយមដ៏ងប់ងុល។ នាពេលថ្មីៗកន្លងទៅនេះ នាវាឆ្មាំសមុទ្រលេខ ៩៧០១ របស់ហ្វីលីពីន បានធ្វើសកម្មភាពនៅលំហសមុទ្រនៅក្បែរកោះ Huangyan នៃប្រទេសចិន ខណៈពេលនោះ វាបានបរចូលជិតដោយល្បឿនលឿននូវផ្នែកកន្ទុយរបស់នាវាឆ្មាំសមុទ្រចិនលេខ ២១៥៥០ និងលេខ៥០០៩ ចម្ងាយជិតបំផុតមានតែ ១រយម៉ែត្រប៉ុណ្ណោះ ដែលបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខនាវាចរណ៍របស់នាវាឆ្មាំសមុទ្រចិន។

ប្រៀបធៀបនឹងរូបភាព «ទន់ខ្សោយ» ដែលបង្កើតដោយចេតនាកាលពីមុន លើកនេះ នាវាឆ្មាំសមុទ្រហ្វីលីពីនបរចូលជិតនាវាឆ្មាំសមុទ្រចិនប្រកបដោយគ្រោះថ្នាក់ គឺកាន់តែបង្កប់ន័យបង្ករឿង និងជាសកម្មភាពកាន់តែជ្រុលហួសហេតុ ដែលបានលាតត្រដាងទាំងស្រុងនូវធាតុពិតផ្សងព្រេងរបស់គោលនយោបាយហ្វីលីពីនចំពោះសមុទ្រចិនខាងត្បូង។ មជ្ឈដ្ឋានខាងក្រៅត្រូវមាន ការប្រុងប្រយ័ត្នថាហ្វីលីពីនបាននិងកំពុងក្លាយជាប្រភពនៃភាពច្របូកច្របល់នៅសមុទ្រចិនខាងត្បូង។

បទពិសោធក្នុងប្រវត្តិសាស្ត្របានបង្ហាញថា ការសម្រេចបាននូវសន្តិភាពនៅសមុទ្រចិនខាងត្បូងចាំបាច់ត្រូវធ្វើម្តងមួយជំហានៗ ពីការគ្រប់គ្រងការខ្វែងគំនិតនិងវិបតិ្តដើរទៅកាន់ការធ្វើកិច្ចសន្ទនា និងសហប្រតិបតិ្តការចុងបំផុតសម្រេចបាននូវដំណោះស្រាយការវិវាទទាំងស្រុង។ នៅឆ្នាំ២០១៣ ហ្វីលីពីនបានលើកឡើងដោយឯកតោភាគីនូវអ្វីដែលហៅថា «សំណុំរឿងមជ្ឈត្តកម្មនៃ សមុទ្រចិនខាងត្បូង» ដែលបានល្មើសនឹងការកំណត់ពាក់ព័ន្ធនៃ «សេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូង» ស្តីពីប្រទេសសាមីដោះស្រាយការវិវាទដោយសន្តិភាពតាមរយៈកិច្ចចរចា ដ៏មេត្រីភាព ហើយក៏បានក្បត់ពាក្យសន្យារបស់ហ្វីលីពីនដែលមានចែងក្នុងកិច្ចព្រមព្រៀងទ្វេភាគីរវាងចិននិងហ្វីលីពីន គោលបំណងវាគឺបង្ករឿងនៅសមុទ្រចិនខាងត្បូង ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។

ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសចិននិងបណ្តាប្រទេសអាស៊ាននានា ប៉ុន្មានឆ្នាំកន្លងទៅនេះ ស្ថានការណ៍នៃសមុទចិនខាងត្បូងបានរក្សាស្ថិរភាពជាទូទៅ។ ប៉ុន្តែ ចាប់ពីបានឡើង កាន់មុខតំណែងនៅឆ្នាំ២០២២មក រដ្ឋាភិបាលរបស់លោក Marcos បានលុបចោលគោលនយោបាយប្រកបដោយភាពប្រាកដប្រជាចំពោះប្រទេសចិនរបស់រដ្ឋាភិបាលអាណតិ្តមុន ហើយសុខចិត្តធ្វើជាទ័ពស្រួចនៃអ្វីដែលហៅថា «យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក» របស់អាមេរិក។

ពីថ្មប៉ប្រះទឹក Ren’ai ដល់ថ្មប៉ប្រះទឹក Xianbin រហូតដល់កោះ Huangyan ហ្វីលីពីនបានបង្ករឿងចំពោះប្រទេសចិននៅសមុទ្រចិនខាងត្បូងជាបន្តបន្ទាប់ ថែមទាំងបានធ្វើប្រតិបត្តិការ គ្មានបទដ្ឋាននៅលើសមុទ្រដែលបានល្មើសយ៉ាងច្បាស់នូវក្បូនច្បាប់អន្តរជាតិស្តីពីការចៀសវាងពីការបំបុក។ បើសិនជាចិនមិនរក្សាការអត់ធ្មត់និងប្រកបដោយវិចារណញ្ញាណ នោះការបង្ករឿង និងបំបុកគ្នាដោយចេតនារបស់ហ្វីលីពីនពិតជានឹងបណ្តាលឱ្យកើតមានឧប្បត្តិហេតុកាន់តែធ្ងន់ធ្ងរ។ ទង្វើរបស់ហ្វីលីពីនបានបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពក្នុងតំបន់។ ប៉ុន្មានឆ្នាំ ចុងក្រោយនេះ សមាគមអាស៊ាននិងក្របខណ្ឌពហុភាគីនិយមដែលបង្កើតដោយអាស៊ាន បានរួមចំណែកយ៉ាងខ្លាំងក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅតំបន់សមុទ្រចិនខាងត្បូង បន្ទាប់ពី សង្គ្រាមត្រជាក់ ខណៈពេលនិយាយដល់បញ្ហាសមុទ្រចិនខាងត្បូង ប្រទេសក្នុងតំបន់កាន់តែមានវិចារណញ្ញាណ ហើយក៏កាន់តែមានជំនឿចិត្តក្នុងការដោះស្រាយការវិវាទដែរ។ ស្ថានភាពបច្ចុប្បន្ន ដែលបានមកដោយមិនងាយនេះ កំពុងរងការបំផ្លាញដោយឯកតោភាគីពីប្រទេសហ្វីលីពីនដែលមានអាត្មានិយមហួសហេតុ។

ហ្វីលីពីនបានបំភ្លេចមេរៀនក្នុងប្រវត្តិសាស្ត្រទាំងស្រុង ហើយបាន «ធ្វើដំណើរបញ្ច្រាស»ពីជំហានក្នុងយុគសម័យ ប្រែខ្លួនទៅជាប្រភពនៃភាពច្របូកច្របល់នៅសមុទ្រចិនខាងត្បូង និងការប៉ះទង្គិចក្នុងតំបន់។ ទង្វើទាំងនេះមិនត្រឹមជាសកម្មភាពផ្សងព្រេងប៉ុណ្ណោះទេ ថែមទាំងក៏ប្រកបដោយគ្រោះថ្នាក់យ៉ាងខ្លាំងផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន