Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អារ៉ាប៊ីសាអូឌីតនិងឥណ្ឌូណេស៉ី ចុះកិច្ចព្រមព្រៀងមួយចំនួន គិតជាទឹកប្រាក់ខ្ទង់២៧ពាន់លានដុល្លារ

03-07-2025 14:49

(រីយ៉ាដ)៖ កាលពីថ្ងៃពុធ ទី២ ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអូឌីត SPA បានរាយការណ៍ថា ប្រទេសសេដ្ឋីប្រេងអារ៉ាប់មួយនេះ បានចុះកិច្ចព្រមព្រៀងនិងអនុស្សរណៈយោគយល់ (MoU) មួយចំនួន ជាមួយប្រទេសឥណ្ឌូណេស៉ី គិតជាទឹកប្រាក់ស្មើនឹងខ្ទង់២៧ពាន់លានដុល្លារអាមេរិក រវាងស្ថាប័នវិស័យឯកជន ក្នុងផ្នែកផ្សេងៗរួមមានទាំងថាមពលស្អាត និងគីមីឥន្ធនៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto បានបំពេញទស្សនកិច្ចមកកាន់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃពុធ និងបានជួបជាមួយព្រះអង្គម្ចាស់ Mohammed bin Salman ដែលជារជ្ជទាយាទរបស់ព្រះរាជាណាចក្រអារ៉ាប់មួយនេះ។ យោងតាម SPA ភាគីទាំងពីរក៏បានឯកភាពគ្នាផងដែរ បង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការផ្គត់ផ្គង់ប្រេងឆៅនិងផលិតផលនានា ដែលក្លាយចេញប្រេងឆៅ ហើយធ្វើឱ្យប្រសើរឡើងនូវខ្សែចង្វាក់ផ្គត់ផ្គង់និងនិរន្តរភាពនៅក្នុងវិស័យថាមពល ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យធនធានរ៉ែ។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសអារ៉ាប៊ីសាអូឌីតនិងឥណ្ឌូណេស៉ី គឺមានចំនួនស្មើនឹងប្រមាណ៣១.៥ពាន់លានដុល្លារ គិតក្នុងរយៈពេល៥ឆ្នាំចុងក្រោយ៕