Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្ស​ United Thai Nation Party​ នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី Paetongtarn មុនសម្រេចចិត្តដកខ្លួនចេញពីសម្ព័ន្ធរដ្ឋាភិបាលឬអត់ (Video inside)

19-06-2025 22:35

(បាងកក)៖ លោក Pirapan Salirathavibhaga ប្រធានគណបក្ស Ruam Thai Sang Chart (United Thai Nation Party) និងជារដ្ឋមន្ត្រីក្រសួងថាមពល បានធ្វើសេចក្តីថ្លែងការណ៍ខ្លីមួយ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិកាប្រតិបត្តិរបស់គណបក្ស ពាក់ព័ន្ធនឹងការលេចធ្លាយខ្សែអាត់សំឡេងនៃការសន្ទនារវាងលោកស្រីនាយករដ្ឋមន្ត្រី ផែថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) និងប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ នេះបើយោងតាម The​ Nation។

លោកបានថ្លែង​មុនពេលលោកដើរចេញពីក្រុមអ្នកសារព័ត៌មាន ហើយឆ្ពោះទៅកាន់រថយន្តរបស់លោកដូច្នេះថា​ «កិច្ចប្រជុំបានសម្រេចថា ខ្ញុំនឹងរាយការណ៍រឿងនេះជូនលោកស្រីនាយករដ្ឋមន្ត្រី»៕