លោកស្រី ហ៊ីលឡារី គ្លីនតុន ប្រកាសព្រមទទួលយកលទ្ធផលឆ្នោត ដែលលោក ដូណាល់ ត្រាំ ជាអ្នកឈ្នះ
09-11-2016 14:57
(ញូយ៉ក)៖ ទីបំផុតបេក្ខជនប្រធានាធិបតីអាមេរិកលោកស្រី ហ៊ីលឡារី គ្លីនតុន បានទទួលយកលទ្ធផលឆ្នោតហើយ ថាលោក ដូណាល់ ត្រា គូប្រជែងដ៏ក្តៅគគុករបស់ខ្លួននោះបានឈ្នះការបោះឆ្នោត និងក្លាយជាប្រធានាធិបតីអាមេរិក បន្តពីលោក បារ៉ាក់ អូបាម៉ា នៅពេលលទ្ធផលចុងក្រោយបានចេញមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នារសៀលថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
សម្រាប់លទ្ធផលដែលយកជាការបានពេលនេះ គឺលោក ដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកហើយ ដោយសំឡេងគាំទ្រលើស ២៧០ សំឡេង និងបានវ៉ាដាច់លោកស្រី គ្លីនតុន តែម្តង។ ដោយឡែកមេដឹកនាំនានានៅលើពិភពលោក ក៏បានចាប់ផ្តើមផ្ញើសារអបអរសាទរអនាគតមេដឹកនាំថ្មីរបស់មហាអំណាចពិភពលោកមួយនេះជាបណ្តើរៗផងដែរ៕