លោក ត្រាំ ថាកិច្ចចរចាស្តីពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់សប្តាហ៍មុន ដំណើរការល្អ (Video inside)
26-05-2025 15:39
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ្នកចរចារបស់សហរដ្ឋអាមេរិកមានការពិភាក្សាល្អណាស់ ជាមួយខាងគណៈប្រតិភូអ៉ីរ៉ង់ កាលពីចុងសប្តាហ៍មុន ខណៈដែលលោកស្វែងរកកិច្ចព្រមព្រៀងមួយដើម្បីរារាំងទីក្រុងតេហេរ៉ង់ ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ ២០២៥។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯអាកាសយានដ្ឋាន Morristown រដ្ឋ New Jersey ដូច្នេះថា «ខ្ញុំគិតថាយើង អាចមានដំណឹងល្អមួយចំនួនមកពីខាងអ៉ីរ៉ង់។ ខ្ញុំមិនទាន់អាចនិយាយពីអ្វីដែលនឹងកេីតឡេីងទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា អាចនឹងជាដំណឹងលល្អ»។
បេីតាម លោក ត្រាំ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងកិច្ចពិភាក្សា ក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី រវាងបេសកជនពិសេស អាមេរិក លោក Steve Witkoff និងគណៈប្រតិភូ អ៉ីរ៉ង់៕