Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បេសកជនមជ្ឈិមបូព៌ារបស់ លោក ត្រាំ ថាការបញ្ឈប់អ៉ីរ៉ង់ពីការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម គឺជាបន្ទាប់ក្រហមរបស់អាមេរិក (Video inside)

19-05-2025 15:26

(វ៉ាស៉ីនតោន)៖ លោក Steve Witkoff ដែលជាបេសកជនអាមេរិកទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា រាល់កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ គឺត្រូវតែរួមបញ្ចូលនូវការឈប់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ ២០២៥។

លោក Witkoff បាននិយាយក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC ថា «យើងមានបន្ទាត់ក្រហមមួយច្បាស់លាស់ ហើយនោះគឺជាការបញ្ឈប់តែម្តង យើងមិនអាចអនុញ្ញាតឱ្យសូម្បីតែ ១ភាគរយនៃសមត្ថភាពចម្រាញ់»។ លោកបន្ថែមថា «គ្រប់យ៉ាងចាប់ផ្តើមពីទស្សនៈនៃរដ្ឋបាល លោក ត្រាំ ការបន្តចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នឹងនាំឱ្យមានអាវុធ ហើយយើងមិនអនុញ្ញាតឱ្យគ្រាប់បែកនុយក្លេអ៊ែរ លេចចេញជារូបរាងទេ»

គួរបញ្ជាក់ថា ការហាមប្រាមអ៉ីរ៉ង់ ពីការចម្រាញ់សាធារធាតុអ៊ុយរ៉ាញ៉ូម ជារឿងមួយដែលមិនអាចទៅរួច ត្បិតកន្លងមកទីក្រុងតេហេរ៉ង់ បានបញ្ជាក់ហើយថាលក្ខខណ្ឌនេះមិនគួរមានឡើយ ក្នុងកិច្ចចរចាស្តីពីកម្មវិធីរបស់ខ្លួន។ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi ចាត់ទុកការអត្ថាធិប្បាយរបស់ លោក Witkoff ថាអាចធ្វើឱ្យដំណើរការចរចាត្រូវបញ្ចប់៕