យន្តហោះធុនតូចមួយគ្រឿង ធ្លាក់ចូលសមុទ្រ Hua Hin ប្រទេសថៃ, ស្លាប់មនុស្ស ៥នាក់ និងបាត់ខ្លួនម្នាក់ (Video inside)
25-04-2025 11:57
(បាងកក)៖ យន្តហោះប៉ូលិសខ្នាតតូចមួយគ្រឿង បានធ្លាក់ចូលទៅក្នុងសមុទ្រក្បែរអាកាសយានដ្ឋាន Hua Hin កាលពីព្រឹកថ្ងៃសុក្រ ទី២៥ ខែមេសានេះ បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់ ក្នុងនោះមានពីឡុត ៣នាក់ ខណៈដែលម្នាក់ទៀតកំពុងបាត់ខ្លួន។ នេះបេីយោងតាមការចេញផ្សាយដោយការសែត Bangkok Post។
មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ ១៩១ បានរាយការណ៍ពីគ្រោះថ្នាក់នេះនៅម៉ោង ៨ព្រឹក ដោយបញ្ជាក់ថា យន្តហោះបានធ្លាក់ក្នុងឈូងសមុទ្រថៃ នៃសណ្ឋាគារ Baby Grande Hua Hin ក្នុងស្រុក Cha-am ខេត្ត Phetchaburi។ រមណីយដ្ឋានមាត់សមុទ្រមួយនេះ មានទីតាំងនៅជិតព្រលានយន្តហោះ Hua Hin។
យន្តហោះ DHC-6-400 Twin Otter បានហោះចេញពីអាកាសយានដ្ឋាន ដោយមានបំណងដឹកក្រុមអ្នកលោតឆ័ត្រយោងសម្រាប់ការហាត់សម។ មុនពេលធ្លាក់មានពីឡុត ៣នាក់ អ្នកបច្ចេកទេស ២នាក់ និងវិស្វករយន្តហោះម្នាក់នៅលើយន្តហោះ។
គួរបញ្ជាក់ថា ការស៉េីបបអង្កេតកំពុងដំណើរការ ដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះ៕