Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UPDATE: តួលេខអ្នកស្លាប់កើនដល់៣០៨៥នាក់ របួស៤៧១៥នាក់ និងបាត់ខ្លួន៣៤១នាក់ ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​ (Video inside)

03-04-2025 13:29

(ណៃពិដោ)៖ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា រដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា តួលេខអ្នកស្លាប់ដោយសារមហន្តរាយរញ្ជួយផែនដី បានបន្តកើនលើស៣០០០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សេចក្តីថ្លែងការណ៍ពីអ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា បាននិយាយថា មកទល់ពេលនេះ ចំនួនមនុស្សស្លាប់នៅតែបន្តកើនឡើង គឺដល់ចំនួន៣០៨៥នាក់ ហើយ៣៤១នាក់បាត់ខ្លួន និងរបួស៤៧១៥នាក់ ក្រោយការវាយប្រហារគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ កាលពី៦ថ្ងៃមុន។

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យខាងលើ ក្រុមសង្រ្គោះនិងបុគ្គលិកផ្តល់ជំនួយ មកពីប្រទេសសរុបចំនួន១៧ បានមកចូលរួម​គាំទ្រ ប្រតិបត្តិការឆ្លើយតបមហន្តរាយរញ្ជួយដី ជាមួយជំនួយនិងសម្ភារផ្សេងៗជិត១០០០តោន។ អ្នកនាំពាក្យរដ្ឋាភិបាលយោធា បានបន្តថា កិច្ចប្រឹងប្រែងរុករកនិងជួយសង្រ្គោះ កំពុងតែបន្តប្រព្រឹត្តទៅ ហើយមីយ៉ាន់ម៉ា សូមសម្តែងការដឹងគុណជាពិសេស សម្រាប់កិច្ចខិតខំជួយរបស់សហគមន៍អន្តរជាតិ៕