Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មហាសន្និបាតលើកទី៣ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ បិទបញ្ចប់ ក្រោមវត្តមានរបស់លោក Xi Jinping និងថ្នាក់ដឹកនាំបក្ស និងរដ្ឋសំខាន់ៗ

11-03-2025 17:32

(ប៉េកាំង)៖ មហាសន្និបាតលើកទី៣នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ បានបិទបញ្ចប់ដោយគាប់ប្រសើរនៅវិមានសភាប្រជាជន ទីក្រុងប៉េកាំង នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៥។ ក្រោមវត្តមានរបស់លោក Xi Jinping និងថ្នាក់ដឹកនាំបក្ស និងរដ្ឋសំខាន់ៗ។ មហាសន្និបាត បានអំពាវនាវឱ្យ រួមសាមគ្គីគ្នាកាន់តែជិតស្និទ្ធ ជុំវិញមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោក Xi Jinping ជាប្រមុខស្នូល ដើម្បីរួមចំណែកថ្មីៗកាន់តែច្រើនទៀត ក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន។

អង្គប្រជុំបានអនុម័តលើសេចក្តីសម្រេចចិត្ត ស្តីពីរបាយការណ៍ការងាររបស់គណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន សេចក្តីសម្រេចចិត្ត ស្តីពីរបាយការណ៍ការងារ ខាងសេចក្តីស្នើច្បាប់ និងរបាយការណ៍ស្តីពីស្ថានភាពត្រួតពិនិត្យលើ សេចក្តីស្នើច្បាប់ជាដើម។

លោក Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បានថ្លែងសុន្ទរកថានៅក្នុង ពិធីបិទបញ្ចប់កិច្ចប្រជុំថា មហាសន្និបាតលើកនេះបានបិទបញ្ចប់ ដោយបញ្ចប់របៀបវារៈគ្រប់ផ្នែកដោយជោគជ័យ ដែលបានបង្ហាញយ៉ាងពេញលេញថា ប្រជាធិបតេយ្យប្រជាជនក្នុងដំណើរការ ទាំងមូលរបស់ប្រទេសចិនពោរពេញទៅដោយ កម្លាំងចលករនិងភាពរស់រវើកដ៏ខ្លាំងក្លា។ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតបរទេសដែលប្រចាំនៅចិន បានចូលរួមក្នុងកិច្ចប្រជុំបិទបញ្ចប់នេះ។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃបើកមហាសន្និបាតកាលពីថ្ងៃទី ៤ ខែមីនាមក សមាជិកនៃសភាប្រឹក្សានយោបាយប្រជាជនលើសពី ២ ពាន់នាក់ដែលមកពីមជ្ឈដ្ឋានចំនួន ៣៤ វិស័យបានជួបប្រជុំពិភាក្សាយ៉ាងស៊ីជម្រៅអំពីកិច្ចការនយោបាយ ។ មហាសន្និបាតលើកនេះទទួលបានសេចក្តីស្នើសរុប 5890 ច្បាប់ ហើយមានសេចក្តីស្នើរចំនួន 5002 ច្បាប់ត្រូវបានយកមកពិភាក្សា ក្នុងនោះសេចក្តីស្នើអំពីការកសាងសេដ្ឋកិច្ចមានចំនួនច្រើនបំផុត ដែលលើសពី 42%៕

វិទ្យុមិត្តភាពកម្ពុជាចិន