Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការ​យុត្តិធម៌​អន្តរជាតិ​ (ICJ) ជ្រើសរើស​លោក Iwasawa Yuji ជា​ប្រធាន​ថ្មី

03-03-2025 21:47

(ឡាអេ)៖ តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដែល​គេ​ស្គាល់​ជាទូទៅ​ថា​ជា​តុលាការ​ពិភពលោក បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា លោក Iwasawa Yuji ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​ថ្មី​របស់​ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក​ Yuji វ័យ ៦៩ឆ្នាំដែលជាជនជាតិជប៉ុន នឹង​បំពេញ​អាណត្តិ​ដែល​នៅ​សេសសល់​របស់​លោក Nawaf Salam​ អតីតប្រធានតុលារពិភពលោកមួយនេះ ដែលបាន​លាលែង​ពី​តំណែង​នៅ​ក្នុង​ខែមករា ដើម្បី​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​លីបង់៕