Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខ NATO អំពាវនាវឱ្យអាមេរិក អ៊ុយក្រែន និងអឺរ៉ុប ត្រូវតែបន្តសាមគ្គីភាព ដើម្បីអាចធានាបានសន្តិភាព (Video inside)

02-03-2025 09:53

(ព្រុចសែល)៖ អគ្គលេខាធិការនៃអង្គការ NATO លោក Mark Rutte កាលពីថ្ងៃសៅរ៍ ទី១ ខែមីនា បាននិយាយថា សហរដ្ឋអាមេរិក អ៊ុយក្រែន និងអឺរ៉ុប ចាំបាច់ត្រូវតែបន្តរួមសាមគ្គីគ្នា ដើម្បីអាចធានាបានសន្តិភាពរឹងមាំឋិតថេរមួយ នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Rutte បាននិយាយដូច្នេះថា «ខ្ញុំបាននិយាយទូរស័ព្ទពីរលើកហើយ នាពេលនេះ ជាមួយលោកប្រធានាធិបតី ហ្សេលេនស្គី។ ខ្ញុំបានប្រាប់លោក ហ្សេលេនស្គី ថា ពួកយើងទាំងអស់គ្នាចាំបាច់ត្រូវរក្សាសាមគ្គីភាព គឺសហរដ្ឋអាមេរិក អ៊ុយក្រែន និងអឺរ៉ុប ដើម្បីសម្រេចបានសន្តិភាពរឹងមាំឋិតថេរមួយ សម្រាប់អ៊ុយក្រែន»

គួរបញ្ជាក់ថា ការលើកឡើងរបស់ប្រមុខ NATO រូបនេះ គឺកើតមានមួយថ្ងៃ បន្ទាប់ពីលោក ហ្សេលេនស្គី បានប៉ះទង្គិចសម្តីគ្នា​យ៉ាងខ្លាំងក្លា ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯសេតវិមាន។ លោក Rutte បានបន្ថែមថា លោក ហ្សេលេនស្គី ចាំបាច់ត្រូវតែរកមធ្យោបាយ ដើម្បីស្តារទំនាក់ទំនងរបស់លោកឡើងវិញ ជាមួយលោក ត្រាំ៕