Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បេសកជនលោក ត្រាំ៖ សហរដ្ឋអាមេរិករំពឹងថា ដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងអ៊ីស្រាអែល-ហាម៉ាស់ នឹងដំណើរការទៅមុខ (Video inside)

23-02-2025 21:50

(វ៉ាស៊ីនតោន)៖ បេសកជនមជ្ឈិមបូព៌ារបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក Steve Witkoff បានថ្លែងនៅថ្ងៃអាទិត្យ ថាសហរដ្ឋអាមេរិករំពឹងថា ដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នឹងដំណើរការទៅមុខ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Witkoff បានធ្វើអត្ថាធិប្បាយបែបនេះ ក្នុងបទសម្ភាសន៍ជាមួយ CNN នៅពេលសួរអំពីការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការពន្យារពេលការដោះលែងអ្នកទោស និងអ្នកជាប់ឃុំប៉ាឡេស្ទីន ជាថ្នូរនឹងការដោះលែងចំណាប់ខ្នាំង៦នាក់ ដែលក្រុមហាម៉ាស់ ទើបតែដោះលែងកាលពីថ្ងៃសៅរ៍។

«យើងត្រូវតែទទួលបានការបន្ត នៃដំណាក់កាលទី១» លោក Witkoff បានថ្លែង។
លោកបានបន្ថែមថា លោកនឹងធ្វើដំណើរទៅកាន់តំបន់នេះ នៅសប្តាហ៍ក្រោយ ដែលប្រហែលជានៅថ្ងៃពុធ ដើម្បីចរចារឿងនេះ៕