Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកថ្មី ថារុស្ស៉ីនឹងទទួលបានការបន្ធូរបន្ថយទណ្ឌកម្ម អាស្រ័យលើលទ្ធភាពបញ្ចប់សង្រ្គាម (Video inside)

21-02-2025 11:53

(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Scott Bessent បាននិយាយថា រុស្ស៊ី​អាចទទួលបានការបន្ធូរ​បន្ថយ​ទណ្ឌកម្មរបស់សហរដ្ឋ​អាមេរិក ​ដោយ​ផ្អែក​លើ​ឆន្ទៈ​របស់​ខ្លួន ​ក្នុង​កិច្ច​ចរចា​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ ២០២៥។

នៅពេលត្រូវបានសួរថា តើអាមេរិកត្រៀមខ្លួនបង្កើនទណ្ឌកម្មលើរុស្ស៉ី ឬកាត់បន្ថយវិញអាស្រ័យលើលទ្ធភាពបញ្ចប់សង្គ្រាម ជាមួយអ៊ុយក្រែន? លោក Bessent ឆ្លើយថា «វាជារឿងល្អណាស់ បើអាចបញ្ចប់បាន»។ លោកបន្ថែមថា «លោកប្រធានាធិបតី ត្រាំ ប្តេជ្ញាបញ្ចប់សង្រ្គាមឱ្យបានឆាប់»

គួរបញ្ជាក់ថា ថ្មីៗនេះ លោក ត្រាំ ក៏បានឱ្យដឹងផងដែរថា លោកអាចជួបជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងខែនេះ ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕