ប្រធានាធិបតីអាមេរិក និយាយថា ពន្ធលើប្រេងនិងឧស្ម័ន នឹងដាក់អនុវត្តនៅអំឡុងថ្ងៃ១៨ កុម្ភៈ
02-02-2025 00:04
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងនៅថ្ងៃសុក្រ សប្តាហ៍នេះថា លោករំពឹងថារដ្ឋបាលរបស់លោក នឹងដាក់ឱ្យអនុវត្តពន្ធពាក់ព័ន្ធនឹងប្រេងកាត និងឧស្ម័ន នៅអំឡុងថ្ងៃទី១៨ ខែកុម្ភៈខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។
លោកមិនបានបញ្ជាក់ច្បាស់លាស់អំពីប្រទេស ដែលនឹងត្រូវរងការប៉ះពាល់ចំពោះការដាក់ពន្ធ ឬក៏ព័ត៌មានលម្អិតបន្ថែមណាមួយ អំពីគម្រោងអនុវត្តពន្ធនេះនោះទេ។
«យើងនឹងដាក់ការអនុវត្តពន្ធលើប្រេង និងឧស្ម័ន», លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាន នៅការិយាល័យ Oval Office របស់សេតវិមាន។ លោកបន្ថែមថា «វានឹងកើតឡើងឆាប់ៗនេះ, ខ្ញុំគិតថា នៅអំឡុងថ្ងៃទី១៨ ខែកុម្ភៈខាងមុខ»៕