Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

News York Time៖​ លោក​ ត្រាំ​ ដកតំណែង​ លោក​ Rohit Chopra ដែលជាប្រធានទីភ្នាក់ងារហិរញ្ញវត្ថុដ៏សំខាន់ម្នាក់នៃរដ្ឋបាល​មុន (Video inside)

01-02-2025 23:25

(វ៉ាស៉ីនតោន)៖​ ប្រធានាធិបតីអាមេរិក​ លោក​ ដូណាល់​ ត្រាំ បានតំណែងប្រធានការិយាល័យកិច្ចការពារហិរញ្ញវត្ថុអ្នកប្រើប្រាស់ ហៅកាត់ (CFPB) លោក Rohit Chopra ខណៈដែលចំណាត់ការនេះត្រូវបានគេមេីលឃេីញថា​ ជាការបោសសំអាតមន្រ្តីចុងក្រោយនៃរដ្ឋបាលមុន។​ នេះបេីយោងតាមការចេញផ្សាយនៅថ្ងៃសៅរ៍​ ទី១​ ខែកុម្ភៈ​ ឆ្នាំ​ ២០២៥។

លោក​ Chopra គឺមន្រ្តីដ៏សំខាន់មួយរូបនៃអតីតរដ្ឋបាលលោក​ ចូ​ បៃដិន​ ដែលអាចស្ថិតក្នុងមុខតំណែងមកទល់នឹងពេលនេះ​ គិតចាប់តាំងពីលោក ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី២០​ ខែមករា។​ លោក​ ត្រាំ​ កាលពីអាណត្តិដំបូង​ បានជ្រើសរើស លោក​ Chopra មកពីគណបក្សប្រជាធិបតេយ្យ​ ឱ្យធ្វេីជាសមាជិកគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ។

លោក​ Chopra ត្រូវបានគេជូនដំណឹងអំពីការដកតំណែងតាមរយៈសារ​អ៉ីមែលពីសេតវិមាន។ នៅក្នុងសារបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម​ ដេីម្បីប្រកាសពីការចាកចេញពីតំណែង​ លោក Chopra បានសរសេរថា​ «​ជាមួយនឹងអំណាចប្រមូលផ្តុំក្នុងដៃរបស់មនុស្សប៉ុន្មាននាក់ ភ្នាក់ងារដូចជា CFBP មិនធ្លាប់រងការមាក់ងាយបែបនេះឡេីយ»។

គួរបញ្ជាក់ថា​ លោក Chopra ត្រូវបានគេរំពឹងថានឹងត្រូវបានបណ្តេញចេញភ្លាមៗ​ បន្ទាប់ពីលោក​ ត្រាំ ចូលកាន់តំណែង ប៉ុន្តែលោកទំនងជាបានព្យួរការងារអស់រយៈពេលជិតពីរសប្តាហ៍ បើទោះបីជាលោកប្រធានាធិបតីបានបណ្តេញមេដឹកនាំទីភ្នាក់ងារជាច្រើនផ្សេងទៀតក៏ដោយ៕