Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចប៉ាប ហ្វ្រង់ស៉ីស រិះគន់ផែនការបង្ក្រាបជនចំណាកស្រុករបស់ លោក ដូណាល់ ត្រាំ (Video inside)

20-01-2025 14:53

(វ៉ាទីកង់)៖ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ សម្តេចប៉ាប ហ្វ្រង់ស៉ីស បានរិះគន់ធ្ងន់ៗចំពោះផែនការរបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដែលចង់បង្កើនសកម្មភាពអនុវត្តច្បាប់អន្តោប្រវេសន៍ នៅទូទាំងសហរដ្ឋអាមេរិក ប៉ុន្មានថ្ងៃក្រោយស្បថចូលកាន់តំណែង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ ២០២៥។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៉ីតាលី សម្តេចប៉ាប ហ្វ្រង់ស៉ីស បានមានបន្ទូលដោយប្រើប្រាស់ពាក្យសម្តីធ្ងន់ខុសធម្មតា ពីឋានៈជាមេដឹកនាំសាសនាកាតូលិកថា វានឹងក្លាយក្តីអាម៉ាស់ ប្រសិនបើលោក ត្រាំ បន្តផែនការនោះ។ វានឹងធ្វើឱ្យ ជនចំណាកស្រុកដែលគ្មានអ្វីទាំងអស់ សងអ្វីដែលពួកគេគ្មាន។ វាមិនអាចទៅរួចទេ។ អ្នកមិនដោះស្រាយបញ្ហា តាមរបៀបនេះបានទេ។

កាលពីថ្ងៃសៅរ៍កន្លងទៅ ក្រុមមន្ត្រីនៃរដ្ឋបាលលោក ត្រាំ បាននិយាយថា លោកប្រធានាធិបតីជាប់ឆ្នោត កំពុងពិចារណាឡើងវិញ នូវផែនការវាយឆ្មក់បង្រ្កាបជនអន្តោប្រវេសន៍ នៅទីក្រុង Chicago នាសប្តាហ៍ក្រោយ។ បន្ទាប់មក នៅព្រឹកថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) អាចារ្យវិហារកាតូលិក Cardinal Blase Cupich ក្នុងទីក្រុង Chicago ក៏បានរិះគន់ផែនការវាយឆ្មក់នេះ ដោយចាត់ទុកថាជា ការប្រមាថដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងសហគមន៍៕