លោក ហ្សេលេនស្គី ពិភាក្សាជាមួយលោក បៃដិន អំពីជំនួយសម្រាប់អ៊ុយក្រែន និងទណ្ឌកម្មប្រឆាំងរុស្ស៉ី (Video inside)
11-01-2025 09:41
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា លោកបានពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសុក្រសប្តាហ៍នេះ អំពីការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោនចំពោះទីក្រុងកៀវ ការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកប្រឆាំងរុស្ស៉ី និងការជំរុញការការពារដែនអាកាសរបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ ២០២៥។
នៅក្នុងការបង្ហោះសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ហ្សេលេនស្គី បានថ្លែងអំណរគុណលោក បៃដិន សម្រាប់ការគាំទ្ររបស់វ៉ាស៉ីនតោនក្នុងសង្គ្រាមជិត ៣ឆ្នាំរវាងអ៊ុយក្រែននិងរុស្ស៉ី ក៏ដូចជាការសម្របសម្រួលជាមួយសហគមន៍អន្តរជាតិ។ ក្រៅពីនេះ ក៏មានការពិភាក្សាគ្នា អំពីការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងវិស័យថាមពលរុស្ស៉ី តម្រូវការបន្តបំពាក់ប្រព័ន្ធការពារដែនអាកាសនៅអ៊ុយក្រែន ដើម្បីអាយុជីវិតមនុស្សពីការវាយប្រហារដោយមីស៉ីល និងយន្តហោះដ្រូនជាប្រចាំរបស់រុស្ស៉ី។
រដ្ឋបាលលោក បៃដិន បានដាក់ចេញនូវទណ្ឌកម្មយ៉ាងទូលំទូលាយ សំដៅលើប្រាក់ចំណូលដែលបានមកពីការលក់ប្រេង និងឧស្ម័នរបស់រុស្ស៉ីកាលពីថ្ងៃសុក្រ នៅក្នុងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជួយដល់ទីក្រុងកៀវ និងអនាគតរដ្ឋបាលលោក ដូណាល់ ត្រាំ ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន៕