Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: គ្រោះរញ្ជួយដីកម្រិតធ្ងន់ វាយប្រហារតំបន់ទីបេប្រទេសចិន ផ្តាច់ជីវិតមនុស្សយ៉ាងហោច៩នាក់ និងបង្កឱ្យអគារជាច្រើនដួលរលំ

07-01-2025 11:02

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា នាថ្ងៃអង្គារ ទី៧ ខែមករានេះ គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ បានកើតមានឡើង នៅឯតំបន់ទីបេ (Tibet) ប្រទេសចិន និងបានផ្តាច់ជីវិតមនុស្សយ៉ាងហោច ៩នាក់ ហើយធ្វើឱ្យអគារជាច្រើនខ្នង ដួលរលំថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

មជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីនៃប្រទេសចិន CENC បានរាយការណ៍ថា គ្រោះរញ្ជួយដីមួយមានកម្រិត ៦.៨រ៉ិចទ័រ បានអង្រួន​ស្រុក Dingri នៃតំបន់ Tibet កៀកនឹងព្រំប្រទល់ជាមួយប្រទេសនេប៉ាល់ កាលពីវេលាម៉ោង៩៖០៥នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ខណៈទីភ្នាក់ងារអាមេរិក USGA បានរាយការណ៍ថា គ្រោះរញ្ជួយដីនោះ មានកម្រិត៧.១រ៉ិចទ័រ។

រីឯប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ស្រុក Dingri និងតំបន់ជុំវិញ បានទទួលរងការញ័ររញ្ជួយខ្លាំង ហើយអគារជាច្រើន ស្ថិតនៅក្បែរចំណុលកណ្តាលនៃគ្រោះរញ្ជួយដីនោះ បានដួលរលំ។ ជាមួយគ្នានេះ គិតត្រឹមម៉ោង១០ព្រឹក មនុស្សយ៉ាងតិច៩នាក់ ត្រូវបញ្ជាក់ថា បានបាត់បង់ជីវិត។

គួរបញ្ជាក់ថា ស្រុក Dingri មានមនុស្សរស់នៅប្រមាណ៦២ ០០០នាក់។ រីឯតំបន់មួយចំនួន នៅខាងនេប៉ាល់ឯណោះវិញ ក៏បានទទួលរងឥទ្ធិពលនៃគ្រោះរញ្ជួយដីកម្រិតធ្ងន់ខាងលើ ផងដែរ៕