Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui

23-12-2024 16:51

(ប៉េកាំង)៖ ព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ នៅម៉ាកាវ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Cen Haohui ដែលទើបស្បថចូលកាន់មុខតំណែងជា អភិបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ និងអ្នកទទួលខុសត្រូវ នៃស្ថាប័នអភិបាលកិច្ច នីតិប្បញ្ញត្តិ និងយត្តិធម៌នៃរដ្ឋបាលអាណត្តិថ្មី នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ។

លោក Xi Jinping បានថ្លែងថា ជឿជាក់ថា លោក Cen Haohui មុខជានឹងអាចបំពេញមុខតំណែងឱ្យបានល្អ ដែលរួមសាមគ្គីនិងដឹកនាំរដ្ឋបាលអាណត្តិថ្មី និងមជ្ឈដ្ឋានសង្គមគ្រប់វិស័យ បន្តអនុវត្តគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” ដោយគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវ រួមបញ្ចូលកាន់តែល្អ ក្នុងសភាពការណ៍អភិវឌ្ឍនៃប្រទេសជាតិ ធ្វើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយ បណ្តាប្រទេសនិងតំបន់ឱ្យកាន់តែស៊ីជម្រៅ ដើម្បីរួមចំណែកកាន់តែច្រើន ក្នុងការជំរុញឱ្យ ម៉ាកាវរីកចម្រើនកាន់តែល្អប្រសើរ។

រដ្ឋាភិបាលមជ្ឈិមនឹងគាំទ្រពេញទំហឹងដល់ ការអនុវត្តមុខតំណែងរបស់លោកអភិបាល Cen Haohui និងមន្ត្រីរដ្ឋបាលអាណត្តិថ្មី របស់ម៉ាកាវ។ លោក Cen Haohui បានថ្លែងអំណរគុណ ចំពោះការជឿទុកចិត្ត របស់លោកប្រធានរដ្ឋ Xi Jinping និងរដ្ឋាភិបាលមជ្ឈិម។ លោកបានលើកឡើងថា ខ្ញុំនឹងដឹកនាំរដ្ឋបាលអាណត្តិថ្មី នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ ខិតខំតស៊ូឈានទៅមុខ ធ្វើកំណែទម្រង់យ៉ាងមុតមាំនិងអង់អាចក្លាហាន សាមគ្គីគ្រប់មជ្ឈដ្ឋាននៃសង្គង ដើម្បីចារទំព័រថ្មី នៃការអនុវត្តដោយជោគជ័យនៃ ”ប្រទេសមួយប្រព័ន្ធគ្រប់គ្រង់ពីរ” នៅក្នុងម៉ាកាវ៕

វិទ្យុមិត្តភាពកម្ពុជាចិន