Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុនមើលឃើញសីតុណ្ហភាពខ្ពស់បំផុតប្រចាំខែកញ្ញា នៅក្នុងឆ្នាំ២០២៣នេះ គិតចាប់តាំងពីមានការធ្វើកំណត់ត្រាមក (Video inside)

03-10-2023 16:37

(តូក្យូ)៖ ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ជប៉ុនបានកត់សម្គាល់នូវខែកញ្ញាដ៏ក្តៅបំផុតរបស់ខ្លួន ចាប់តាំងពីមានកំណត់ត្រាកាលពី១២៥ឆ្នាំមុន ជាមួយនិងការរំពឹងថាសីតុណ្ហភាពឆ្នាំនេះ នឹងក្តៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣។

សីតុណ្ហភាពជាមធ្យមប្រចាំខែកញ្ញា បានកើ២.៦៦អង្សាសេនខ្ពស់ជាងធម្មតា ដែលជាកម្រិតកើនឡើងខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ ១៨៩៨។ នៅទូទាំងប្រទេសជប៉ុនកាលពីខែកញ្ញា កន្លែងសង្កេតការណ៍ចំនួន ១០០ ក្នុងចំណោម ១៥៣ បានបំបែកកំណត់ត្រាសីតុណ្ហភាពជាមធ្យម រួមទាំងនៅទីក្រុងតូក្យូដែលមានសីតុណ្ហភាព២៦.៧អង្សាសេ ទីក្រុងអូសាកា ២៧.៩អង្សាសេ និងណាហ្គោយ៉ាមានសីតុណ្ហភាព ២៧.៣អង្សាសេ។ ការហក់ឡើងនូវសីតុណ្ហភាពជាមធ្យម ២.៦៦អង្សាសេគឺមិនមែនជារឿងធម្មតានោះទេ និងបង្កហានិភ័យខ្ពស់»។

គួrបញ្ជាក់ថា ឆ្នាំ២០២៣ ត្រូវបានគេរំពឹងថា នឹងជាឆ្នាំដ៏ក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារអាកាសធាតុកាន់តែប្រែប្រួល ហើយក៏មានប្រទេសមួយចំនួនដូចជា អូទ្រីស បារាំង អាល្លឺម៉ង់ ប៉ូឡូញ និងស្វីស បានប្រកាសថា ខែកញ្ញាជាខែក្តៅបំផុតរបស់ពួកគេក្នុងកំណត់ត្រាផងដែរ៕

រូបភាពពី AFP