Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តីពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣!

07-05-2023 22:40

(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ផ្ទុះករណីបាញ់ប្រហារនៅផ្សារទំនើបក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក ផ្តាច់ជីវិតមនុស្ស៩នាក់ ខណៈខ្មាន់កាំភ្លើងត្រូវប៉ូលិសបាញ់សម្លាប់

២៖ នាយករដ្ឋមន្រ្តីជប៉ុន ទៅដល់កូរ៉េខាងត្បូង ដើម្បីពង្រឹងទំនាក់ទំនង​ ចំពោះមុខការគំរាមកំហែងពីកូរ៉េខាងជើង

៣៖ អ៊ុយក្រែនអះអាងថា ខ្លួនបានបាញ់ស្កាត់មីស៉ីលល្បឿនលឿនជាងសំឡេងរបស់រុស្ស៉ី ដោយប្រើប្រព័ន្ធការពារដែនអាកាសរបស់អាមេរិក

៤៖ កាណាដាប្រកាសអាសន្នសម្រាប់ភ្លើងឆេះព្រៃ ដែលកំពុងរីករាលដាលនៅខេត្តភាគខាងលិចប្រទេស

៥៖ ជនជាតិរ៉ូហ៉ីងយ៉ា ថានឹងមិនត្រឡប់ទៅមីយ៉ាន់ម៉ាវិញទេ លុះត្រាតែទទួលបានការធានាសន្តិសុខ សិទ្ធិពេញលេញ និងសញ្ជាតិត្រឹមត្រូវ

៦៖ ប៉ូឡូញអះអាងថា រុស្ស៉ីបានហោះស្ទាក់យន្តហោះល្បាតរបស់ខ្លួន នៅលើសមុទ្រខ្មៅ ក្នុងឥរិយាបថដ៏គ្រោះថ្នាក់