Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស ៣នាក់ស្លាប់ និង១៦នាក់រងរបួស នៅក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្ដុកគ្រាប់រំសេវ ក្នុងទឹកដីរុស្ស៉ី ក្បែរព្រំដែនអ៊ុយក្រែន (Video inside)

16-01-2023 08:58

(មូស្គូ)៖ ទាហានរុស្ស៉ី៣នាក់បានស្លាប់ និង១៦នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍ផ្ទុះនៅឃ្លាំងស្ដុកទុកគ្រាប់រំសេវមួយកន្លែង ស្ថិតនៅក្នុងតំបន់ ប៊ែលហ្គូរ៉ូដ​ (Belgorod) នៃប្រទេសរុស្ស៉ី ជាប់ព្រំដែនជាមួយអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣។

បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ហេតុការណ៍ផ្ទុះខាងលើបានកើតឡើង នៅឯមជ្ឈមណ្ឌលវប្បធម៌មួយដែលអាជ្ញាធរុស្ស៉ី កែច្នៃជាកន្លែងស្ដុកគ្រាប់រំសេវ ហើយមនុស្ស៨នាក់ ក៏ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនផងដែរ។ ហេតុការណ៍ផ្ទុះនេះត្រូវបានភាគរុស្ស៉ីអះអាងថាបណ្ដាលមកពីការធ្វេសប្រហែសធ្វើឱ្យផ្ទុះគ្រាប់បែកដៃមួយគ្រាប់ដោយអចេតនា ពីសំណាក់មន្ត្រីម្នាក់ ប៉ុន្តែមិនមានការបញ្ជាក់ លម្អិតថាតើហេតុការណ៍ផ្ទុះនេះកើតឡើងតាំងពីពេលណាឱ្យប្រាកដនោះទេ ដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីបានរាយការណ៍ពីហេតុការណ៍ផ្ទុះនេះកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ប៊ែលហ្គូរ៉ូដ​ (Belgorod) គឺជាតំបន់មួយដែលមានព្រំដែនជាប់ភាគឦសាននៃប្រទេសអ៊ុយក្រែន ជាទីដែលតំបន់ខាកៀវបានក្លាយជាគោលដៅនៃការវាយប្រហារដោយមីស៊ីលរុស្ស៉ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ៕