ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តីពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣!
01-01-2023 22:25
(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ បើកឆាកដើមឆ្នាំថ្មី កូរ៉េខាងជើងបាញ់សាកល្បងមីស៉ីលបាលិស្ទីគ១គ្រាប់ ចូលក្នុងសមុទ្រ
២៖ ចិនចោទអាមេរិកថាបំភ្លៃការពិត ជុំវិញករណីយន្តហោះយោធាប្រឈមមុខគ្នា នៅលើដែនអាកាសសមុទ្រចិនខាងត្បូង
៣៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ចេញបញ្ជាឱ្យអភិវឌ្ឍមីស៉ីល ICBM ថ្មីៗ និងបង្កើនចំនួនអាវុធនុយក្លេអ៊ែរ
៤៖ លោក ណេតាន់យ៉ាហ៊ូ ថ្កោលទោសការបោះឆ្នោតរបស់ UN ដែលស្នើសុំមតិពីតុលាការ ICJ ជុំវិញការគ្រប់គ្រងរបស់អ៉ីស្រាអែល លើទឹកដីប៉ាឡេស្ទីន
៥៖ ហេតុការណ៍រត់ជាន់គ្នាពេលឆ្លងឆ្នាំថ្មី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩នាក់នៅប្រទេសអ៊ូហ្គង់ដា
៦៖ មនុស្សរាប់ពាន់នាក់ជាប់គាំងនៅអាកាសយានដ្ឋានហ្វីលីពីន ដោយសារដាច់ចរន្តអគ្គិសនី