Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗចំនួន ៥៨១ករណីទៀត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ (Video inside)

01-12-2022 18:46

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៥៨១ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មានស៊ីនហួរ ទី០១ ខែធ្នូ ឆ្នាំ២០២២។

ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះដែរ វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីចំនួនមួយនាក់បន្ថែមទៀតទផងដែរ។

ជាសរុបរហូតមកទល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសចំនួន ១១,៥១៦,៤៨៩នាក់ ក្នុងនោះស្លាប់សរុបចំនួន ៤៣,១៧៦នាក់៕